ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន JTI បរិច្ចាគម៉ាស៊ីនវាស់កម្តៅ និងអាហារ ជូនកម្លាំងជួរមុខប្រយុទ្ធជំងឺកូវីដ-១៩

35

ភ្នំពេញ៖ ក្រុមហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ JTI កម្ពុជា នៅព្រឹកថ្ងៃទី០៣ មីនា បានបរិច្ចាគ ម៉ាស៊ីនវាស់កំដៅ ១៥០គ្រឿងស្បៀង១ ០០០កញ្ចប់ ភេសជ្ជៈ ១០០កេស បដាអប់រំ ១០០ផ្ទាំង ជូនដល់អ្នកជួរមុខក្រុមគ្រូពេទ្យ កងកម្លាំងការពារព្រមទាំងអ្នកសម្អាតទីក្រុង ក្នុងការចូលរួមចំណែកទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។

   លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនៃការទទួលសម្ភារៈខាងលើនេះបានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមហ៊ុន JTI កម្ពុជា ដែលបានចូលរួមចំណែកឆ្លើយតបឲ្យទាន់ពេលវេលានៃសភាពការណ៍បច្ចុប្បន្ន ជាមួយរដ្ឋបាលរាជធានី និងរាជរដ្ឋាភិបាល ទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩នេះ។

   លោក Roy Manalili អគ្គនាយកក្រុមហ៊ុន JTI កម្ពុជា បាន មានប្រសាសន៍ថា JTI ពេញចិត្តចូលរួម ជាមួយអាជ្ញាធរក្នុងការចែករំលែក និងបង្ហាញនូវសណ្តានចិត្តចំពោះអ្នកជួរមុខដែលលះបង់ និងខិតខំប្រយុទ្ធនឹងជម្ងឺរាតត្បាតដ៏កាចសាហាវមួយនេះ។

   លោកបានបញ្ជាក់ថា៖ «ការជួយសហគមន៍មានសារៈសំខាន់ណាស់សម្រាប់ JTI ដូច្នេះហើយ យើងតែងជំរុញឲ្យបុគ្គលិកចូលរួមស្ម័គ្រចូលរួមជួយកិច្ចការងារសង្គម»

លោក បានឲ្យដឹងថា បុគ្គលិក JTI កម្ពុជា បានចូលរួមស្ម័គ្រចិត្តវេបខ្ជប់អាហារនិង  ភេសជ្ជៈនេះ សម្រាប់អ្នកជួរមុខប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ១៩៕

 

 

អត្ថបទដែលជាប់ទាក់ទង