ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីទទួលអំណោយ ពីក្រុមហ៊ុនឯកជន និងបែងចែកម៉ាស៊ីនវាស់កម្ដៅ បាញ់អាកុលនិងបដាអប់រំជូនផ្សារទាំង២៥ដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩

40

ភ្នំពេញ៖ ម៉ាសជាច្រើនម៉ឺនម៉ាសនិងទឹកសម្លាប់មេរោគជាច្រើនពាន់ដបតូចរបស់ក្រុមហ៊ុនឯកជនមួយ បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

   ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី០៣ខែមិនាឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលអំណោយទាំងនេះរួមមាន ម៉ាសចំនួន១០ម៉ឺនម៉ាសនិងទឹកសម្លាប់មេរោគចំនួន២២៥០ដបតូច

   ក្នុងឱកាសនោះលោកឃួង ស្រេងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ

   នារសៀលថ្ងៃដដែលនោះដែរ លោកឃួង ស្រេងក៏បានប្រគល់ម៉ាស៊ីនវាស់កំដៅនិងបាញ់អាកុលជូនទៅផ្សារទាំង២៥ នៅក្នុងរាជធានីភ្នំពេញផងដែរ ដោយក្នុងមួយផ្សារទទួលបានម៉ាស៊ីនវាស់កម្ដៅនិងបាញ់អាកុលចំនួន២គ្រឿងនិងបដាអប់រំចំនួន៤ផ្ទាំងដែលម៉ាសុីនវាស់កម្ដៅនិងបាញ់អាកុលជាមួយនឹងបដាអប់រំពាក់ព័ន្ធការបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩នេះ បានមកពីការជួយឧបត្ថមពីក្រុមហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ JTI កម្ពុជា ដែលបានផ្តល់ជូនមករដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកមិញនេះ៕

 

អត្ថបទដែលជាប់ទាក់ទង