ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​បឹង​កេងកង បន្ត​ចុះ​ចែក​ម៉ាស​ជូន​ប្រជាជន និង​ផ្សារ អំពាវនាវ​ដល់​ប្រជាជន​ត្រូវ​អនុវត្តន៍​៣​ការពារ​.៣​កុំ​

368

​ភ្នំពេញ​៖​លោកស្រី​សុ​ិ​ន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង​បានអោយដឹងថា កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ នេះ​រដ្ឋបាល​សង្កាត់​ទាំង​០៧ និង ផ្សារ​ទាំង​០២ គឺ​ផ្សា​របឹង​កេងកង​និង​ផ្សារ​អូឡាំពិក​នៃ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​បាន​បន្ត​ចុះ​ធ្វើ​ការចែក​ម៉ាស និង​ផ្សព្វផ្សាយ​តាម​ឧ​គ្ឃោ​សនៈ​ស័ព្ទ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ ស្ដីពី​វិធានការ​ការពារ និង​ទប់ស្កាត់​នៃ​ជំងឺ​កូ​វីដ​-19 ក្នុងកំឡុងពេល “​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​” ។
​ខណៈពេល​នោះ​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង បាន​មានមតិ​ទៅតាម​ឧ​គ្ឃោ​សនៈ​ស័ព្ទ​ដោយ​សូម​អំពាវនាវ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​និង​បងប្អូន​អាជីវក​រទាំង​២​ខាងលើ​ព្រមទាំង​អតិថិជន​នៃ​ផ្សារ​និ​មួយៗ​សូម​អនុវត្ត​ឲ្យ​ខ្ជាប់ខ្ជួន​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​គឺ ៣​ការពារ (​ពាក់​ម៉ាស់​, លាងដៃ​, រក្សា​គម្លាត​) និង ៣​កុំ (​កុំ​ក្បែរ​មនុស្ស​ច្រើន​, កុំ​ប៉ះពាល់​គ្នា​, កុំ​ក្នុង​បន្ទប់​បិទ​ជិត​) ដើម្បី​បញ្ជៀ​ស​កូ​វីដ​-១៩​ទាំងអស់គ្នា​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង