ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ និង​សម្តេចម៉ែ ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ចំនួន ៤០​ម៉ឺន​ដុល្លារ ជូន​រាជរដ្ឋាភិបាល​កម្ពុជា

43

 

​ភ្នំពេញ ៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការ​:​ដ៏​ខ្ពង់​ខ្ពស់បំផុត ស្ថិតក្នុង​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​ប្រឈម​នៃ​ជំងឺ​កូ​វីត​១៩ កំពុង​កើតមានឡើង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​វិភាគទាន​ដ៏​វិសេសវិសាល​នូវ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ដ៏​ឧត្តុង្គឧត្តម​ចំនួន ៤០​មុ​ឺ​ន​ដុល្លារ​សហរដ្ឋអាមេរិក (​ព្រះករុណា ព្រះមហាក្សត្រ ចំនួន ២០​ម៉ឺន​ដុល្លារ និង​សម្តេចព្រះ​មហាក្សត្រី ចំនួន ២០​ម៉ឺន​ដុល្លារ​) ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ COVID-19 ដែល​ទាំងអស់នេះ​គឺ​ក្រោម​ព្រះរាជ​ត​ម្រិៈ​ដង្ហែ​តាម​ជានិច្ច​ចំពោះ​ព្រះរាជ​សកម្មភាព​ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះករុណា ព្រះវររាជបិតា​សុខាភិបាល​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចាប់តាំងពី​សម័យ​សង្គម​រាស្ត្រនិយម​ដ៏​រុងរឿង​នៃ​យើង ដែល​ព្រះអង្គ​តែងតែមាន​ព្រះរាជហឫទ័យ​ទុកដាក់​ខ្ពស់​ចំពោះ​វិស័យ​សុខាភិបាល ជាពិសេស​បញ្ហា​សុខភាព​របស់​បងប្អូន​ប្រជានុរាស្ត្រ​ជា​កូនចៅ ដោយបាន​កសាង​នូវ​ព្រះរាជ​សមិទ្ធផល​ជាច្រើន​បម្រើ​ឲ្យ​វិស័យ​សុខាភិបាល​នៅ​ទូទាំង​ព្រះរាជាណាចក្រ​មាន​ភាពល្អ​ប្រសើរឡើង និង​ត្រូវបាន​ប្រជានុរាស្ត្រ​ថ្វាយ​ព្រះបរមនាម​ថា ព្រះវររាជបិតា​សុខាភិបាល​ជាតិ ។

​គួរបញ្ជាក់​ផងដែរ​ថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​ព្រះអង្គ​ទាំង​ទ្វេ សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​វិភាគទាន​ជា​ព្រះរាជ​ទ្រព្យ​ផ្ទាល់ ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីត​១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សរុប​ទាំង​៤​លើក មាន​ចំនួន ៣,៧០០,០០០ ដុល្លារ​សហរដ្ឋអាមេរិក ៕

 

អត្ថបទដែលជាប់ទាក់ទង