ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកHonda បន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ឯលោក Felix Dalmasចាកចេញដោយគ្រូថ្មីជនជាតិជប៉ុនមកជំនួស

356

ភ្នំពេញ៖លោកកែវ សារ៉េតអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រាប់ឲ្យដឹងថាសហព័ន្ធបានបន្ដកុងត្រាថ្មីជាមួយ
លោកKeisuke Honda រួមជាមួយនឹងសហការីរបស់គាត់ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជាទាំងឈុតធំ និងក្រុមយុវជនអាយុក្រោម២៣ឆ្នាំឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោក Keisuke Honda ដែលជាជនជាតិជប៉ុន និងជាកីឡាករអន្តរជាតិដ៏ល្បីល្បាញរូបនេះបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុង
ឋានៈជាអ្នកចាត់ការទូទៅដដែល គឺសហព័ន្ធបន្តកុងត្រាថ្មី ឲ្យលោក Honda នឹងពិនិត្យមើលក្រុមឈុតធំ និងក្រុមឈុតអាយុក្រោម២៣ឆ្នាំ។
ដោយឡែកលោកFelix G.Dalmasដែលជាគ្រូប្វឹកជនជាតិអាហ្សង់ទីនបាននិយាយថារូបលោកមិនអាចបន្តក្នុងនាមជាគ្រូបង្វឹក
បានទៀតទេដោយសារតែបញ្ហាផ្ទាល់ខ្លួនមួយចំនួនរបស់ខ្ញុំ។ប៉ុន្តែលោកបានបង្ហាញនូវការជឿជាក់ថាលោកគ្រូហុងដានឹងនៅតែបន្តការដឹកនាំដ៏ល្អសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះអះអាងថាក្នុងនាមជាគ្រូបង្វឹកនិងជាអ្នកដឹកនាំនៃក្រុមជម្រើសជាតិកម្ពុជាវាគឺជាកិត្តិយសដ៏អស្ចារ្យបំផុតមួយ ក្នុងជីវិតរបស់ខ្ញុំ។លោកបន្តថា អស់រយៈពេលពីរឆ្នាំមកនេះ ខ្ញុំមានក្រុមការងារបច្ចេកទេសកម្ពុជាដ៏អស្ចារ្យមួយ ហើយមានមនុស្សអស្ចារ្យជាច្រើនទៀតដែលនៅពីក្រោយការប្រកួតរបស់ពួកយើងពួកគេបានធ្វើការយ៉ាងខ្លាំងនិងបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តសម្រាប់ក្រុម។ខ្ញុំបានធ្វើការងារជារៀងរាល់ថ្ងៃជាមួយកីឡាករគ្រូបង្វឹករបស់ក្លិបអាជីពនានាហើយក៏មានម្ចាស់ក្លឹបទាំងនោះផង
ដែរពួកគេបានគាំទ្រខ្ញុំយ៉ាងខ្លាំងដើម្បីចង់ឱ្យប្រទេសកម្ពុជានិងកីឡាកររបស់យើងកាន់តែមានភាពរីកចម្រើន។ការធ្វើការងារសហការជាមួយពួកគាត់វាពិតជាពិសេសពិសាលណាស់សម្រាប់ខ្ញុំ។
លោកFelix G.Dalmasសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងលោកKeisuke Hondaដែលបានផ្តល់ការជឿទុកចិត្តមកលើរូបលោកហើយបានផ្តល់ឱកាស
ឱ្យលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជាឆ្ពោះទៅរកភាពជោគជ័យ។សហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតែជឿជាក់លើទស្សនៈវិស័យបាល់
ទាត់ និងគាំទ្រដល់ក្តីសុបិន្តរបស់ពួកយើងក្នុងការកសាងមូលដ្ឋានគ្រឹះ សម្រាប់យុគសម័យថ្មីនៃបាល់ទាត់កម្ពុជា។
ជូនចំពោះកីឡាករទាំងអស់គ្នាខ្ញុំមានតែពាក្យអរគុណប៉ុណ្ណោះដល់អ្នកទាំងអស់គ្នាដែលពួកយើងបានធ្វើតាមការណែនាំរបស់ខ្ញុំដោយអស់ពីចិត្តហើយបានបង្ហាញនូវឆន្ទះយ៉ាងម៉ោះមុតគ្រប់ការប្រកួតដើម្បីក្រុម។អ្នកទាំងអស់គ្នាតែងតែព្យាយាមជម្នះជាមួយខ្លួនឯងជារៀងរាល់ថ្ងៃ និងព្យាយាមកែតម្រូវខ្លួនឯងទាំងនៅក្នុង និងក្រៅទីលាន។ ខ្ញុំបានមើលឃើញពីការលះបង់ដែលអ្នកទាំងអស់គ្នាបានធ្វើ និងការរីកចម្រើនដែលអ្នកទាំងអស់គ្នាសម្រេចបានវាធ្វើឱ្យខ្ញុំជឿជាក់ថាប្រជាជនកម្ពុជាក៏ដូចកីឡាករទាំងអស់ពិតជាអាចសម្រេចនូវក្តីសុបិនដ៏ធំរបស់ខ្លួនបាន ដើម្បីនាំប្រទេសមួយនេះឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្នុងឆាកអន្តរជាតិ។
ក្នុងរយៈពេលតែពីរឆ្នាំប៉ុណ្ណោះពួកយើងបានបង្កើតមូលដ្ឋានគ្រឹះនៃរបៀបលេងមួយដែលមានសក្តានុពលយ៉ាងខ្លាំង។មូលដ្ឋានគ្រឹះដ៏រឹងមាំមួយនេះបានបង្ហាញរួចមកហើយនូវអ្វីដែលវាអាចសម្រេចបាននិងទទួលបានលទ្ធផលមិនគួរឱ្យជឿដូចជាការឡើងដល់់វគ្គពាក់
កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងពានរង្វាន់AFF U22 LG Cup 2019ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ការឆ្លងចូលវគ្គជម្រុះជុំទី២ក្នុងពានរង្វាន់បាល់ទាត់
ពិភពលោក(ក្នុងនាមជាក្រុមដែលក្មេងជាងគេក្នុងការប្រកួត)។ពិសេសការទទួលបានចំណាត់ថ្នាក់លេខ៤ក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០១៩ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់កម្ពុជា។

លោកបញ្ជាក់ថារូបលោកពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសដ៏អស្ចារ្យមួយនេះ។ ខ្ញុំនឹងតែងតែចងចាំ និងដឹងគុណដល់ប្រជាជនកម្ពុជាជានិច្ចចំពោះទឹកចិត្តដ៏ស្មោះសររបស់អ្នកចំពោះលោក។
សហព័ន្ធបកផ្លូវការ
ចំពោះការបន្តកិច្ចសន្យាថ្មីក្រុមដឹកនាំថ្មី ដោយមិនមានលោក Felix Dalmas នោះគឺត្រូវបានលោកអគ្គលេខាធិការលើកឡើងថា ប្រហែលជាមានលក្ខខណ្ឌខ្លះៗ ដែលមិនត្រូវគ្នានឹងលោក Honda ដែលយើងមិនដឹងច្បាស់ដែរ។ ដូច្នេះហើយគ្រូបង្គោលថ្មី ដែលនឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាជាបន្តនោះគឺគ្រូបង្គោលមួយរូបគឺជាជនជាតិជប៉ុនដែរដែលគ្រូបង្គោលរូបនោះកំពុងធ្វើចត្តាឡីស័កបញ្ចប់១៤ថ្ងៃសិននិងរង់ចាំការបញ្ជាក់ពីក្រសួងសុខាភិបាលថាតើគ្រូបង្គោលរូបនោះអាចមកបង្ហាត់ក្រុមកីឡាករជម្រើសជាតិកម្ពុជាបានឬ
អត់។
លោកអគ្គលេខាកែវសារ៉េតបន្តថាសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏រង់ចាំគ្រូបង្វឹកជនជាតិជប៉ុនរូបនោះចេញផុតពីការធ្វើចត្តាឡី
ស័កសិនទើបយើងអាចជជែកពីភាពលម្អិតនៃការងារបន្តបន្ទាប់បានហើយក៏អាចជជែកពីកិច្ចការដែលគ្រូបង្វឹកចង់ចុះពិនិត្យមើលការប្រកួតនៅកម្ពុជា ក៏ដូចជាគោលបំណងនៃរៀបចំក្រុមកម្ពុជាឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង