ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីខៀវ កាញារីទ្ធ លុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន២ ដែលផ្សព្វផ្សាយព័ត៌មាន បំភ្លៃការពិត បំពុលសង្គម

32

 

ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញប្រកាសសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន២ ដែលបានបំពានយ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួន បានតម្កល់ទុកនៅក្រសួងព័ត៌មាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចលុបប្រកាសលេខ៥៤៣ ព.មប្រក ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឲ្យលោកបឿង រដ្ឋា បើកកាសែតឈ្មោះ “យុវជនតេជោ” ដោយម្ចាស់អាជ្ញាប័ណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតបំពុលសង្គម បង្កឲ្យមានភាពច្របូកច្របល់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួន បានតម្កល់ទុនៅក្រសួងព័ត៌មាន។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសម្រេចលុបប្រកាសលេខ៣៧០ ព.ម ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឲ្យលោកស្រី សេង ស្រីពៅ បើកអាជីវកម្មគេហទំព័រឈ្មោះ ស្ទឹងច្រាលប៉ុស្តិ៍ “www.stoengchralpost.com” ដោយម្ចាស់អាជ្ញាប័ណ្ណបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតបំពុលសង្គម បង្កឲ្យមានភាពច្របូកច្របល់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ ច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួន បានតម្កល់ទុនៅក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍៕

អត្ថបទដែលជាប់ទាក់ទង