ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាត់ ចំរើន៖មេដាយមាសកីឡា Asian Games នឹងទទួលប្រាក់រង្វាន់៨០,០០០,០០០ រៀល

101

​ភ្នំពេញ៖សម្រាប់ព្រឹត្តិការណ៍ការកួតកីឡាអាស៊ីលើកទី១៨ “18th Asian Games” ដែលប្រព្រឹត្តចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២ខែកញ្ញានៅទីក្រុងJakartaនិងPalembangត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហាញឲ្យដឹង
ពីទំហំប្រាក់រង្វាន់តាមអនុក្រឹត្យរាជរដ្ឋាភិបាលហើយ។

​លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ប្រាក់រង្វាន់តាមអនុក្រឹត្យរាជរដ្ឋាភិបាល សម្រាប់កីឡាអាស៊ីហ្គេម “Asian Games” មេដាយមាសទទួលបានប្រាក់រង្វាន់ចំនួន ៨០,០០០,០០០ រៀល មេដាយប្រាក់ទទួលបានប្រាក់រង្វាន់ចំនួន ៤០,០០០,០០០រៀល និងមេដាយសំរឹទ្ធទទួលបានប្រាក់រង្វាន់ចំនួន ២៤,០០០,០០០រៀល ។

​បើតាមការអះអាងឲ្យដឹងបន្ថែមនោះថាមកទល់ពេលនេះទាំងណាហ្កាវើល ទាំងក្រុមហ៊ុនស្រាបៀរអង្គរដែល ធ្លាប់ប្រកាសផ្សល់រង្វាន់ដល់ជ័យលាភីនោះហាក់ ដូចជាស្ថិតនៅក្នុងភាពស្ងប់ស្ងាត់នៅឡើយទេ ។

​សូមបញ្ជាក់ថា កាលពីប្រកួតកីឡាអាស៊ីលើកទី១៧ នៅសាធារណរដ្ឋកូរេនោះកីឡាការិនីតេក្វាន់ដូស៊ន សៀវម៉ី
ដណ្ដើមបានមេដាយមាសមួយគ្រឿង ដែលមេដាយនោះត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនផ្ដល់រង្វាន់
លើកទឹកចិត្តបន្ថែមចំនួន១០.០០០ឯណោះ ៕

អត្ថបទដែលជាប់ទាក់ទង