ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រូបាល់ទាត់ការពារជាតិ ត្រូវសហព័ន្ធពិន័យរហូតចប់រដូវកាល

102

​ភ្នំពេញ៖លោកភា សុភ័ក្ដ្រាគ្រូបង្វឹកក្រុមក្រសួងការពារជាតិ ត្រូវបានគណៈកម្មវការវិន័យរបស់សហ
ព័ន្ធកីឡាបាល់ទាត់កម្ពុជា ធ្វើការពិន័យជាថ្មីម្ដងទៀតដែលការពិន័យនេះធ្ងន់ធ្ងរជាងមុន ។
​លោកភា សុភ័ក្ត្រាត្រូវបានសហព័ន្ធដាក់កំហុស ពីបទប្រើឥរិយាបទមិនមែនជាអ្នកកីឡានៅក្នុងជំនួប
ជើងទី២ជាមួយក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ដែលការប្រកួតនេះលទ្ធផលស្មើគ្នា ២ ទល់២ ។ លោកគ្រូបង្វឹក
រូបនេះត្រូវគណៈកម្មកាពិន័យ របស់សហព័ន្ធដាក់បន្ទុកពីពីបទប្រព្រឹត្តិកំហុសផ្ទុយពីមាត្រា៤៩ និងមាត្រា៥៩
នៃក្រមវិន័យរបស់សហព័ន្ធ ដោយសារតែលោកប្រើឥរិយាបទមិនមែនជាអ្នកកីឡា ។
នេះគឺជាលើកទី២ ហើយ ដែលលោក ភា សុភ័ក្ដ្រា ទទួលបានការពិន័យក្នុងរដូវកាលនេះ ខណៈលើកទី១ លោកទទួលបានការពិន័យត្រឹមតែ ៤ប្រកួតប៉ុណ្ណោះ តែលើកនេះ ការពិន័យកើនដល់ ៦ប្រកួត អមដោយទឹកប្រាក់ ១លានរៀលទៀតផងគឺចប់រដូវកាលតែម្ដង ។
ប៉ុន្ដែយ៉ាងណាក្រុមគណៈកម្មការវិន័យក៏ទុកពេលឲ្យសាមីខ្លួន ធ្វើការប្ដឹងតវ៉ារយៈពេល ៥ថ្ងៃផងដែរ តែប្រសិនបើគ្មានការតវ៉ា ឬក៏ការតវ៉ាគ្មានប្រសិទ្ធភាពទេនោះមានន័យថា លោកត្រូវអង្គុយមើលកូនក្រុម ប្រកួតរហូវដល់ចប់រដូវកាលតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង