ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡុង រ៉ាមី និង វុត្ថា លាន់លីញប្រជែងឈ្នះកៅអីសម្រាប់ជុំទី៣

105

​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី១៨សីហាមានអ្នកប្រ
ដាល់២រូបទៀតហើយដែលបានប្រជែង ឈ្នះកៅអីសម្រាប់ប្រកួតវគ្គជម្រុះជុំទី៣បន្តទៀត ។

​អ្នកប្រដាល់តាំង តាក់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ដែលជាអ្នកប្រដាល់វ័យក្មេងហើយត្រូវគេរំពឹងថា
នឹងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លងឲ្យផុតវគ្គជម្រុះជុំទី២នោះ បែរជាប្រកួតចាញ់ពិន្ទុអ្នកប្រដាល់វុត្ថា លាន់លីញ
របស់ក្លិបអង្គរធំគុនខ្មែរទៅវិញ ។ការបរាជ័យនេះធ្វើឲ្យតាំង តាក់ត្រូវបញ្ចប់បេសកកម្មត្រឹមនេះ ចំពោះវុត្ថា លាន់លីញ
ត្រូវបន្តហ្វឹកហាត់ត្រៀមខ្លួន ដើម្បីប្រកួតជម្រុះជុំទី៣ដែលនៅសល់ជើងខ្លាំង៨រូប ។

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរឈាន រស្មីក្លិបខេត្តរតនគីរីក៏ខ្ទាតចេញពីការប្រកួត ដែរបន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធដោយពិន្ទុនោះ ។

​អ្នកប្រដាល់ឈាន រស្មីត្រូវវេចសម្ពាយវិលត្រឡប់ទៅផ្ទសវិញ ត្រឹមនេះក្នុងខណៈដែលឡុង រ៉ាមីត្រៀមខ្លួនដើម្បីឡើងប្រកួតបន្តនៅជុំទី៣ទៀតនោះ ។

​ចំពោះការប្រកួតជាមិត្តភាពរវាងកម្ពុជា-ថៃវិញនោះអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្សផ្ដួលអ្នកប្រដាល់ជើងខ្លាំងថៃថាវ អ៊ូឡាន(Thav Oulan)នៅទឹកទី៣ ។

​តាមពិតរិទ្ធីមិនមែនជាអ្នកប្រដាល់ដែលខ្លាំង អាចយកឈ្នះថាវ អ៊ូឡានបាននោះទេសូម្បីតែជើងខ្លាំងរឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ក៏វេទនាដោយសារ អ្នកប្រដាល់ថៃរូបនេះដែរមិនតែប៉ុណ្ណោះក្នុងការប្រកួតកន្លងមកថាវ អ៊ូឡាននិង រឿង សោភ័ណ្ឌមានឈ្នះ-ចាញ់ទៅវិញទៀតផង ។​ការប្រកួតជាមួយរិទ្ធីនរណាក៏ជឿថាថាវ អ៊ូឡាន វ៉ៃមិនអស់ពីសមត្ថភាព ឬ ក៏គេមកវ៉ៃដោយមិនចូលក្លិបដើម្បីហាត់ាំទៀតផង ។

​ការប្រកួតក្រៅពានរង្វាន់វិញនោះឡាញ់ ផល្លាក្លិបអេភូថងកីឡាបង្ខំឲ្យផាន រះក្លិបតាព្រហ្មមានជ័យលើកទង់ជ័យ ស ចុះចាញ់នៅត្រឹមទឹកទី៤ ៕

អត្ថបទដែលជាប់ទាក់ទង