ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោបាន រំលឹកជាថ្មីម្តងទៀតដល់ បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សូមយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រុមសីលធម៌ វិជ្ជាជីវៈជៀសវាង គិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំពានទៅលើសិទ្ធិបុគ្គលឯកជនដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់

211

ភ្នំពេញ ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ។ សម្តេចតេជោបាន រំលឹកជាថ្មីម្តងទៀតដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញភារកិច្ចលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំង សកលលោកសូមយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រុមសីលធម៌ វិជ្ជាជីវៈជៀសវាង គិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំពានទៅលើសិទ្ធិបុគ្គលឯកជនដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងកើតមានភាពវឹកវរ ចលាចលនៅក្នុងសង្គម។

ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែល កំពុងបំពេញការងារលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោក ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៨ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខឧសភា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាព ខាងសារព័ត៌មាន ការលើកស្ទួយនូវឯករាជភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពហុនិយម និងធានា សុវត្ថិភាពដល់អ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ចតាមវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការភ័យខ្លាច ព្រមទាំងជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មានឱ្យកាន់តែសកម្មថែមទៀតដើម្បីបំរើផលប្រយោជន៍ សាធារណជនក្នុងការចូលរួមចំណែកលើកស្ទួយសុខុមាលភាពសង្គម និងសុខដុមនីយកម្មសកល ដែលជាបំណងប្រាថ្នារបស់មនុស្សជាតិទូទាំងសកលលោក។

ទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៨ ឆ្នាំនេះ បានលើកយកប្រធានបទស្តីពី * ផលប្រយោជន៍នព័ត៌មានចំពោះសាធារណជន * គឺពិតជាមានសារសំខាន់ណាស់ ហើយស្រប ទៅនឹងស្ថានភាពជាក់ស្តែងដែលមនុស្សទូទាំងសកលលោកបានចាត់ទុកថា ព័ត៌មានគឺជាចំណ អាហារប្រចាំថ្ងៃរបស់ពួកគេដែលមិនអាចខ្វះបាន ជាពិសេសនៅក្នុងកាលៈទេសៈដែលសកលលោក បាននិងកំពុងទទួលរងនូវមហន្តរាយ និងសោកនាដកម្មការឆ្លង់រាតត្បាតសកលនៃជំងឺកូវីដ-១៩ ដែលបានឆក់យកអាយុជីវិតមនុស្សនៅលើសកលលោកអស់ជាងបីលាននាក់ ហើយមនុស្សជិត ១៥០លាននាក់ បានឆ្លងមេរោគដ៏កាចសាហាវនេះ។ ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ វិស័យព័ត៌មានកាន់តែមានសារសំខាន់ថែមទៀតក្នុងការបំរើផលប្រយោជន៍សាធារណជន និងការផ្សារ ភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុង ការនាំយកព័ត៌មានពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ព្រមទាំងនាំយកព័ត៌មាន និងសេចក្តីត្រូវការ ពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាលវិញដើម្បីដោះស្រាយបញ្ហាបានទាន់សភាពការណ៍ដែលបង្ហាញ ឱ្យឃើញថា ស្ថាប័នសារព័ត៌មានគឺជាដៃគូដែលមិនអាចខ្វះបានរបស់រដ្ឋាភិបាល។

បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ជាទីស្រឡាញ់ !

រយៈពេលជិតពីរឆ្នាំកន្លងទៅនេះ ពិភពលោកទាំងមូលបាននិងកំពុងជួបប្រទះនូវមហន្តរាយ យ៉ាងធំធេងដែលបង្កឡើងដោយជំងឺឆ្លងជាសកលកូវីដ-១៩។ ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ ប្រទេសជាច្រើនបានរឹតត្បិតសេរីភាពនៃការប្រមូលផ្តុំ និងដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាអាសន្ន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ និងការពារអាយុជីវិតប្រជាជនឱ្យរួចផុត ពីសេចក្តីស្លាប់។ ស្ថានការណ៍ដ៏អាក្រក់នេះបានកាត់ផ្ដាច់ខ្សែចង្វាក់ផលិតកម្ម ពាណិជ្ជកម្ម ព្រមទាំង កាត់ផ្តាច់ស្ទើរតែទាំងស្រុងនៃប្រព័ន្ធសកលភាវូបនីយកម្មធ្វើឱ្យបាត់បងការងារ បង្កជាការរើសអើង ជាតិសាសន៍ គំរាមកំហែងដល់សុខភាពសាធារណៈ ហើយប្រជាជនស្ទើរទូទាំងសកលលោកកំពុង ស្ថិតនៅលើមាត់ជ្រោះប្រឈមនឹងការបាត់បង់អាយុជីវិតដែលមិនអាចប៉ាន់ស្មានបាន។ មកដល់ ពេលនេះថ្វីត្បិតតែពិភពលោកមានវ៉ាក់សាំងចាក់ការពារជាបណ្តើរ ៗហើយក្តីក៏ជំងឺដ៏កាចសាហាវ នេះនៅមិនទាន់ផុតរលត់ពីផែនដីរបស់យើងនៅឡើយទេ ហើយប្រទេសមួយចំនួនកំពុងបន្តឆ្លង រលកទីបីថែមទៀតដែលកាន់តែសាហាវជាងមុន។

ជាមួយគ្នានេះដែរ រលកទី៣នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេចក្តីសុខសាន្ត សុខភាពសាធារណៈ និង បានឆក់យកអាយុជីវិតប្រជាជនកម្ពុជា និងជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា អស់ជា ច្រើននាក់ និងមានអ្នកផ្ទុកមេរោគកូវីដ-១៩ គិតមកដល់ពេលនេះមានចំនួនជាងមួយម៉ឺននាក់។ តួលេខនេះបានហក់ឡើងយ៉ាងគំហុក ដែលនៅក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះយើងមានអ្នក ផ្ទុកមេរោគកូវីដ-១៩ ត្រឹមតជាងបីពាន់នាក់ប៉ុណ្ណោះ ហើយគ្មានប្រជាជនកម្ពុជា និងជនបរទេស ណាម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា នោះឡើយ។ ទោះបីស្ថិតនៅក្នុងកាលៈទេសៈ ដ៏លំបាកនិងប្រឈមបែបនេះក្ដីក៏អ្នកសារព័ត៌មានយើងបានខិតខំស្វែងរកព័ត៌មានផ្សព្វផ្សាយជូន សាធារណជនបានរហ័សទាន់សភាពការណ៍ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងនៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ និងប្រឆាំងព័ត៌មានក្លែងក្លយនៅ គ្រប់ដំណាក់កាលយ៉ាងមានប្រសិទ្ធភាពនិងទទួលបានជោគជ័យនាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះសា្ថប័ន សារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំចូលរួមបំពេញការងារជូនសង្គមនិងប្រទេសជាតិនាពេលកន្លងមកដែលទោះបីសភាពការណ៍នៅលើសកលលោកក៏ដូចជានៅក្នុង ព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដោយ ក៏បងប្អូនអ្នកសារព័ត៌មានបានខិតខំពុះពារជំនះរាល់ឧបសគ្គប្រឈមនឹងគ្រោះថ្នាក់បំពេញការងារ របស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជនបានយល់ដឹងពីសភាពការណ៍ ពិតដែលបានកើតឡើងនៅក្នុងប្រទេស និងការវិវត្តនៃសភាពការណ៍នៅលើសកលលោកយ៉ង ទូលំទូលាយ និងរហ័សទាន់ពេលវេលា ជាពិសេសវិធានការបង្ការជំងឺឆ្លងកូរីដ-១៩ របស់ក្រសួង សុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាលការបិទខ្ទប់ភូមិសាស្ត្រមួយចំនួននៅក្នុងប្រទេស និង វិធានការនានាដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

! បងប្អូនអ្នកសារព័ត៌មានទាំងអស់ជាទីស្រឡាញ់រាប់អាន

ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនិងប្រកបដោយគ្រោះថ្នាក់នេះ ខ្ញុំសូមឱ្យអ្នកសារព័ត៌មាន ទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ ពន្យល់សារអប់រំ និងវិធានការបង្ការជំងឺឆ្លងកូវី ១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រម ទាំងវិធានការរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបិទខ្ទប់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះនៅក្នុងតំបន់ ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូល ក្នុងសហគមន៍ ឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។

ខ្ញុំសូមបញ្ជាក់ជូនថា ការខិតខំរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលបាន ជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋនោះទេ ។ ដូច្នេះសូមបងប្អូន ចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួង សុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្លួន និងបន្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានជាទូទៅ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាជម្រើសដ៏ល្អមួយរួមជាមួយនិងការអនុវត្តវិធាន ការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងការផ្លាស់ប្តូររបៀបរស់នៅមានវិន័យតាមបែបគន្លង ថ្មី ដែលអាចជួយការពារ ឱ្យប្រជាពលរដ្ឋយើងរួចផុតពីការឆ្លងជំងឺកូវីដ ១៩ ដ៏កាចសាហាវ ដើម្បី ឈានទៅបញ្ចប់ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ នៅពេលឆាប់ៗខាងមុខនេះ និងកាត់ ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅថ្ងៃអនាគត។

ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់ថ្នាក់ដឹកនាំសា្ថប័នសារព័ត៌មានទាំងអស់បង្កើន ការយកចិត្តទុកដាក់សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជំនាញបច្ចេកទេស ព្រមទាំងសីលធម៌ដល់បងប្អូនអ្នកសារព័ត៌មានឱ្យមានការអភិវឌ្ឍខ្លួនដើរទាន់ការ រីកចម្រើនបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីសម្រួលដល់ការបំពេញភារកិច្ចមានប្រសិទ្ធភាព ព្រមទាំងចូលរួមអនុវត្តវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យ បានហ្មត់ចត់ខ្ជាប់ខ្លួន និងផ្លាស់ប្តូររបៀបរស់នៅមានវិន័យតាមបែបគន្លងថ្មីដើម្បីធានាសុវត្ថិភាពក្នុងការបំពេញភារកិច្ច ហើយដកស្រង់បទពិសោធន៍នេះបង្កើតនូវកាលានុវត្តភាពដើម្បីត្រៀមខ្លួន ទៅថ្ងៃអនាគតដែលអាចប្រឈមទៅនឹងជំងឺឆ្លងរាតត្បាតសកលថ្មី ដែលមិនអាចប៉ាន់ស្មានបាន។

មុននឹងបញ្ចប់ ខ្ញុំសូមរំលឹកជាថ្មីម្តងទៀតដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញភារកិច្ចលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំង សកលលោកសូមយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រុមសីលធម៌ វិជ្ជាជីវៈជៀសវាង គិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំពានទៅលើសិទ្ធិបុគ្គលឯកជនដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងកើតមានភាពវឹកវរ ចលាចលនៅក្នុងសង្គម។ ទន្ទឹមនេះក៏សូមបន្តចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដោយ ធ្វើការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិ ដែល តែងតែប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងជនទុច្ចរិតដែលស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួនជ្រូកក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្ងៃថ្នូរ កិត្យានុភាពរបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលមិនអាចអត់ឱនបាន៕

អត្ថបទដែលជាប់ទាក់ទង