ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ុន សុខ ៖ទោះបីហាត់តាមZoom ក៏កីឡាករ កីឡាការិនី នូវតែរក្សាឲ្យបាននូវគុណផល

183

ភ្នំពេញ ៖ប្រមុខកីឡាជម្រើសជាតិកម្ពុជាគឺលោកប៉ុន សុខដែលជាប្រធាមមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានអះអាងថា ទោះបី
កីឡាករត កីឡាកការិនីជម្រើសជាតិហ្វឹលហាត់តាម Zoom ក៏ពិតមែនក៏ពួកគេនៅតែរក្សា បានល្អនូវគុណផលរបស់ខ្លួន ។
គុណផលរបស់គេដែលមានកន្លងមកប៉ុណ្ណា គឺត្រូវតែរក្សាឲ្យនៅដដែល និង ខិតខំបង្កើនឲ្យបានកាន់តែប្រសើរជាងមុន ក្នុងខណៈ
ដែលក្រសួងអប់រំយុវជននិង កីឡាតាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ពួកគេហ្វឹកហាត់នោកន្លែង ដែលមានសុវត្ថិភាពរបស់គេដោយ
គ្រូបង្វឹក និង អនុរក្សតាមដានជាប្រចាំ នូវគុណផលរបស់ពួកគេ ។
បញ្ហាជីវភាពរបស់ពួកគេត្រូវតែគិតគូរ ព្រោះក្នុងស្ថានភាពដ៏លំបាក ក្នុងយុគសម័យកូវីដ ១៩នេះប្រសិនបើយើងមិនសូវខ្វាយខ្វល់
ពីជីវភាពរបស់ពួកគេទេនោះ ពួកគេងាយនឹងផ្លាស់ប្ដូរមុខរបរណាស់ ។ ហេតុនេះជាមួយនឹងការគិត ពីការរស់នៅរបស់ពួកគេក៏យើងត្រូវតែឲ្យ
ពួកគេគិតពីគុណផល កីឡារបស់ខ្លួនដែរ ។
ឆ្នាំនេះជាឆ្នាំស៊ីហ្កេមដែលកម្ពុជា ត្រូវការប្រជែងយកមេដាយជាមួយ បណ្ដាប្រទេសក្នុងតំបន់ ។ សូមបញ្ចាក់ថា កីឡាចំនួន៣៩ប្រភេទ
ដែលក្នុងនោះមានកីឡាករ កីឡាការិនីចំនួន៩៩១នាក់ ក្នុងនោះកីឡាជនពិការមួយ ប្រភេទកីឡាដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់ ក្រោមការជួយ
ឧបត្ថម្ភថវិការបស់ ក្រសួងអប់រំយុវជន និង កីឡា ។
ក្រៅពីនោះកីឡាចំនួន៧ប្រភេទ ដែលមានកីឡាករ កីឡាការិនីចំនួន៣៧រូប ហ្វឹកហាត់នៅក្រៅប្រទេស ។ ចំពោះប្រភេទកីឡាម៉ូតូ
ទឹកគឺហាត់នៅ ក្រៅប្រទេសទាំងស្រុងតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង