ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាតេក្វាន់ដូWTកម្ពុជា ចេញដំណើរចូលរួមវគ្គជម្រុះ ការប្រកួតកីឡាអូឡាំពិកតូក្យូទ្វីបអាស៊ី នៅហ៊្សកដង់ហើយ

419

ភ្នំពេញ៖កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកគ្រូ ឆយ យ៉ុងសុក និងកីឡាករតេក្វាន់ដូ WT(World Taekwondo) កម្ពុជា
វ៉ា មិថុនាប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម បានធ្វើដំណើរចាកចេញពីកម្ពុជាទៅប្រទេសហ្ស៊កដង់ ចូលរួមការប្រកួតវគ្គជម្រុះកីឡា
តេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៅប្រទេសហ៊្សកដង់ដែលប្រព្រឹត្ត ជាផ្លូវការចាប់ផ្តើមពីថ្ងៃទី១៧-២៥ ខែឧសភា ឆ្នាំ២០២១។
លោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុនរដ្ឋមន្រ្តី ក្រសួងអប់រំយុវជននិងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានមានប្រសាសន៍ថា ហង់ជូនណារ៉ុនប្រធានខេមរសហព័ន្ធតេ
ក្វាន់ដូ(WT)បញ្ចាក់ថាពេលនេះលោកគ្រូ ឆយ យ៉ុងសុក បានដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានចេញដំណើរពីកម្ពុជាកាលពីយប់មិញ ដើម្បីទៅចូលរួមការប្រកួតជម្រុះអូឡាំពិក នៅប្រទេសហ្ស៊កដង់។
លោកបានបន្តថា កម្ពុជាយើងបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន៤នាក់រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូTubbs Gregory Allanជាគ្រូជំនួយ ចំណែកកីឡាការិនីថិបកាសាន់ទ្រីនីកូលកូនខ្មែររស់នៅ សហរដ្ឋអាមេរិកប្រកួតក្នុងប្រភេទទម្ងន់
ក្រោម៥៧គីឡូក្រាមនិងកីឡាករវ៉ាមិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម។ ចំណែកពួកគាត់នឹងទៅដល់ ប្រទេសហ្ស៊កដង់យប់នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ដោយសារតែកីឡាករ វ៉ា មិថុនា ប្រកួតនោថ្ងៃទី២១ រីឯថិប កាសាន់ទ្រីនីកូល ប្រកួតនោថ្ងៃទី២២ ខែឧសភា។
ចំពោះទ្វីបអាស៊ីគណៈកម្មការតេក្វាន់ដូWT ជ្រើសរើសយកតែ២នាក់គឺកីឡាករ២នាក់ និងកីឡាការិនី២នាក់ ដោយមួយប្រភេទទម្ងន់ៗមានកីឡាករ១៦នាក់ និងកីឡាការិនី១៦នាក់ មានសិទ្ធិចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកតូក្យូនៅប្រទេសជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង