ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទះកម្ពុជា ទៅហ្វឹកហាត់នៅចិន រយៈពេល៣ខែត្រៀម SEA GAMES 2021

144

ភ្នំពេញ៖សហព័ន្ធកីឡាបាល់ទះកម្ពុជាត្រៀមបញ្ជូន គ្រូបង្វឹកនិងកីឡាករដែលស្ថិតក្នុងក្រុមកីឡាជម្រើសជាតិ ទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន រយៈពេលវែងនាចុងខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួត SEA GAMES 2021 ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ។
លោកបឹងគឹមតោអគ្គលេខាធិការ នៃសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់តាមសារអេឡិត្រូនិចថា សហព័ន្ធនឹងការបញ្ជូនគ្រូបង្វឹក និងកីឡាករទៅហ្វឹកហាត់ នៅប្រទេសចិននៅចុងខែកក្កដា ខាងមុខនេះ ហើយ។
ការហាត់ហ្វឹកហ្វឺននៅប្រទេសចិន ដែលមានរយៈពេល៩០ថ្ងៃ (៣ខែ) គឺដើម្បីត្រៀមចូលរួម ព្រឹត្តិការណ៍ការប្រកួត SEA GAMES 2021 ឆ្នាំ២០២១នៅទីក្រុងហាណូយ ប្រទេសវៀតណាមមកដល់។ មុននឹងចេញដំណើរទៅហ្វឹកហាត់ កីឡាករទាំងអស់ត្រូវរៀនភាសាចិនថ្នាក់មូល
ដ្ឋានជាមុនសិន។
លោកបានបន្តថា ក្រោយចប់ការប្រកួត SEA GAMES 2021 ពួកគេចាកចាញពីទីក្រុងហាណូយ ទៅកាន់ប្រទេសចិនវិញ ដើម្បីត្រៀមហាត់ បន្តសម្រាប់ព្រឹត្តិការណ៍ SEA GAMES 2023 ឆ្នាំ២០២៣ លើកទី៣២ ដែលកម្ពុជាយើងនឹងធ្វើម្ចាស់ផ្ទះ ការប្រកួតជាផ្លូវការ។ ការចេញទៅហ្វឹកហាត់នេះ សម្រាប់តែកីឡាករដែលបានជាប់ជា ជម្រើសជាតិបាល់ទះក្នុង សាលនៃការប្រមូលផ្ដុំនៅឆ្នាំ២០២១ ប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង