ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កត្តាចំនួន៣ ដែលបាល់ទាត់ មានអ្នកទស្សនាច្រើន

169

ភ្នំពេញ៖ប៉ុន្មានឆ្នាំចុងក្រោយនេះសន្ទុះអ្ន   កគាំទ្រកីឡាបាល់ទាត់ខ្មែរ បានកើនឡើងយ៉ាងខ្លាំង ។
អ្នកគាំទ្ររាប់ម៉ឺននាក់ បានសម្រុកទៅ កាន់ពហុកីឡដ្ឋានជាតិអូឡាំពិក ទោះបីសហព័ន្ធបាល់ទាត់កម្ពុជា ប្រកាសឲ្យដឹងថា សំបុត្រជាង៥ម៉ឺន ត្រូវបានលក់អស់ទៅហើយនោះ ។ នេះ មិនមែនជារឿងចៃដន្យទេ។
នេះមិនមែនជារឿងចៃដន្យនោះ ទេតែមានកត្តាសំខាន់ៗចំនួន៣ ដែលធ្វើឲ្យអ្នកគាំទ្រ បាល់ទាត់ខ្មែរកើនឡើង។ ទី១ គឺការផ្សព្វផ្សាយទូលំទូលាយ របស់ប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញសង្គម។ ទី២ គឺបច្ចេកទេសលេងបាល់ របស់ក្រុមជម្រើសជាតិ ដែលរីកចម្រើនជាងមុន។ និងទី៣ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់។
អ្វីៗវាតែងតែមានគុណសម្បត្តិ និង គុណវិបត្តិនៅជាមួយគ្នា ។ជារឿយៗ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលរងនូវការរិះគន់យ៉ាងខ្លាំង នៅពេលដែលអ្នកគាំទ្រ បានទិញសំបុត្រចូល ទស្សនាការប្រកួត ប៉ុន្តែបែរជាមិនអាចចូល ទៅទស្សនាបានទៅវិញ ព្រោះណែនគ្មានកន្លែងអង្គុយ។ អ្នកខ្លះទៀតដែល ទិញសំបុត្រមិនបាន ក៏សម្រេចចិត្តផ្លោះ របងចូលទស្សនា ។
គេនៅចាំបានថា សម្រាប់បាល់ទាត់នៅកម្ពុជា ដំបូងទោះមានការប្រកួត ដោយមានទាំង
ការចាប់ឆ្នោតផ្សងរង្វាន់ ដើម្បីអូសទាញទឹកចិត្តឲ្យគេ ចូលទស្សនាដោយ មិនចាំបាច់ទិញសំបុត្រ ក៏ដោយក៏គ្មានអ្នកទស្សនាដែរ ។តែប៉ុន្មានឆ្នាំចុងក្រោយនេះ សំបុត្រត្រូវលក់ អស់មុនការប្រកួត ចំពោះអ្នកដែលទិញ សំបុត្រមិនបានមាន ការអាក់អន់ចិត្ត ។
រៀងរាល់ការប្រកួតបាល់ទាត់ ជាលក្ខណៈអន្ដរជាតិ ពហុកីឡដ្ឋានជាតិអូឡាំពិកក្លាយ ទៅជាសមុទ្រមនុស្ស ខណៈសហព័ន្ធបាល់ទាត់កម្ពុជា ប្រកាសថា សំបុត្រចំនួន៥ម៉ឺនសន្លឹក ត្រូវបានលក់អស់ នៅក្នុងមួយប្រកួត។ នេះគឺជាភស្តុតាងបង្ហាញ ឲ្យឃើញយ៉ាងច្បាស់ អំពីសន្ទុះអ្នកគាំទ្រកីឡាបាល់ទាត់ខ្មែរ ដែលបានកើនឡើងយ៉ាង គំហុកនាប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ សន្ទុះកើនឡើងនៃអ្នកគាំទ្រដូច្នេះ គឺជារឿងល្អ។ ប៉ុន្តែវាក៏នាំមកនូវបញ្ហា និងក្ដីបារម្ភមួយចំនួន ដែលទាមទារឲ្យចាត់វិធានការ ដោះស្រាយផងដែរ។

អត្ថបទដែលជាប់ទាក់ទង