ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណែងប្រធានអនុគណៈកម្មការវេជ្ជសាស្ត្រ និងដូពីងនៃ CAMSOCមានអ្នកជំនួស

108

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(CAMSOC)បានបើកកិច្ចប្រជុំពិសេសមួយ កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ដើម្បី តែងតាំងលោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ជាប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងដូពីងនៃ CAMSOC ជំនួសលោកវេជ្ជបណ្ឌិត ស្តើង ជា ដែលបានទទួលមរណភាព។
លោកវេជ្ជបណ្ឌិតស្ដើង ជាគឺជាមនុស្សទី៤ ដែលបានទទួលមរណភាពដោយសារជម្ងឺកូវីដ ១៩ ។លោកទទួលមរណភាពក្នុងវ័យ
៧៥ឆ្នាំកាលពីថ្ងៃទី២២មីនាឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា សូវៀត ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC គូសបញ្ជាក់ថា នេះជាកិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុនដើម្បីប្រកាសតែងតាំង ប្រធានគណៈកម្មការវេជ្ជសាស្ត្រ និងដូពីងអមគណៈកម្មាធិការជាតិCAMSOCបន្ទាប់ពីទទួលបានការសម្រេច
ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣
( CAMSOC) កាលពីពេលថ្មីៗនេះ។
លោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ធ្លាប់មានបទពិសោធន៍ និងជំនាញច្បាស់លាស់ ក្នុងការងារវេជ្ជសាស្ត្រកីឡា ។ គណៈកម្មការវេជ្ជសាស្ត្រ និងដូពីងនឹងបន្តជួយដល់ ការថែរក្សាសុខមាលភាព ជួយដល់វិធានការបង្ការជំងឺកូវីដ-១៩ដល់កីឡាករ កីឡាការិនី ព្រមទាំងសហការជាមួយមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាផងដែរ ក្នុងការថែទាំសុខភាពក្រុមអត្តពលិក ក្នុងការហ្វឹកហាត់ និងត្រៀមចេញទៅប្រកួតនៅក្រៅប្រទេសទៀតផង។
ក្រោយពីការប្រកាសតែងតាំងជាផ្លូវការនេះ ហើយលោកព្រឹទ្ធបុរសវេជ្ជបណ្ឌិតសុកសារឿន នឹងទៅក្លាយជាសមាជិកពេញ សិទ្ធិរបស់គណៈកម្មការវេជ្ជសាស្ត្រនៃ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ទៀតផង ហើយពេលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លោកក៏នឹងក្លាយជា ប្រធានគណៈកម្មការវេជ្ជសាស្រ្តស៊ីហ្គេម តាមលំនាំនៃបណ្តាប្រទេសនានា ដែលធ្វើម្ចាស់ផ្ទះដូចគ្នា។ ជាមួយគ្នានោះ ប្រធានវេជ្ជសាស្ត្រថ្មីរូបនេះក៏ត្រៀមខ្លួន ក្នុងការរៀបចំកីឡាករ កីឡាការិនី និងការចូលរួមប្រជុំជាមួយម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម នាចុងឆ្នាំ២០២១នេះដើម្បីដកស្រង់បទពិសោធន៍ លើកិច្ចការវេជ្ជសាស្ត្រកីឡា និងសារធាតុដូពីងត្រឡប់មក រៀបចំសម្រាប់ការ ទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជាផងដែរ។
លោកព្រឹទ្ធបុរស វេជ្ជបណ្ឌិត សុក សារឿន ក៏បង្ហាញនូវភាពរីករាយ ជាខ្លាំងជាមួយឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញបេសកកម្មថ្មីៗ សម្រាប់វិស័យកីឡាកម្ពុជា ហើយលោកនឹង ជួយបណ្តុះបណ្តាល ដល់គ្រូបង្វឹកជម្រើសជាតិនានា នូវអ្វីដែលហៅថាវេជ្ជសាស្ត្រកីឡា ជួយដល់វិទ្យាសាស្ត្រកីឡា ហើយវេជ្ជសាស្ត្រកីឡា ជួយដល់ការបង្កើនគុណផលកីឡា ក្នុងពេលហ្វឹកហាត់ ព្រមទាំងជួយដល់ការយល់ដឹង ពីរបបអាហារូបត្ថម្ភរបស់កីឡាករ កីឡាការិ នីដែលត្រូវស្តារថាមពល កម្លាំងឡើងវិញក្រោយពេលហ្វឹកហាត់ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង