ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលសកម្មភាពបង្រៀនតាមប្រព័ន្ធ Onlineរបស់លោកគ្រូអ្នកគ្រូនៅស្រុកស្ទឺហាវ

108

ព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពនៃការបង្រៀន ការរៀនតាមប្រព័ន្ធ Online និងការធ្វើតេស្ត នៅសាលាវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន បានកោតសរសើរលោកគ្រូ អ្នកគ្រូដែលបានរៀបចំកម្មវិធីបង្រៀនពីងាយ ដើម្បីផ្តល់ឱកាសអោយសិស្សបាន រៀនសូត្រក្នុងដំណាក់កាលដែលសាលា មិនទាន់បានបើកដំណើរការឡើងវិញ ដោយសារតែជំងឺកូវីដ១៩។
ឯកឧត្តម  អភិបាល មានប្រសាសន៍ថា  ទន្ទឹមនឹងការខិតខំរបស់លោកគ្រូអ្នកគ្រូ ការជម្រុញលើកទឹកចិត្ត និងតាមដានមើលការសិក្សា ពីសំណាក់មាតាបិតា អាណាព្យាបាលក៏ជាកត្តាសំខាន់មួយទៀត ដើម្បីជម្រុញការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ។
ឯកឧត្តមបានស្នើផ្នែកពាក់ពន្ធ័ទាំអស់ ត្រូវរួមគ្នាជួយជម្រុញតាមគ្រប់ លទ្ធភាពនិងមធ្យោបាយក្នុងការ ពង្រឹងធនធានយុវជនយើងអោយបានខ្លាំងក្លា ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ ក្រសួអប់រំក្នុងការផ្តល់ចំណេះដឹង ជំនាញ បំនិនប្រសប់ និងឥរយាបទថ្លៃថ្នូរសីលធម៌ល្អក្នុងសង្គម។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយ ចំនួនជូនលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីជាការលើកទឹកចិត្តក្នុងការ ខិតខំបំពេញការងារជូនពលរដ្ឋក្នុងមូលដ្ឋាន។
លោក ខែម រ៉ន នាយកវិទ្យាល័យស្ទឹងហាវ បានឱ្យដឹងថា វិទ្យាល័យស្ទឹងហាវ មាន ១៥ថ្នាក់ មានសិស្សសរុប ៥៦៦នាក់ ស្រី ២៦៩នាក់ មានលោកគ្រូ អ្នកគ្រូ ៣៨នាក់ ស្រី ១៥នាក់ សិស្សានុ សិស្សបានចូលរៀនតាមប្រព័ន្ធ Goole Meet ចំនួន ៥១៨នាក់ សិស្សចំនួន ៤៥នាក់ មិនទាន់មានស្មាតហ្វូនប្រើប្រាស់។
សាលាបានបង្កើតក្រុមទំនាក់ទំនង ជាមួយសិស្ស និងមាតាបិតាសិស្សតាម រយៈកម្មវិធី ១.Facbook ២.Messenger ៣.Telegram ៤.Google Classroom ។
លោកថាក្រៅពីការបង្រៀន តាមប្រព័ន្ធអេឡិចត្រូនិកខាងលើ សាលាក៏មានការប្រើប្រាស់ សន្លឹកកិច្ចការតាមបែបប្រពៃណី គឺការបែងចែកលោកគ្រូ អ្នកគ្រូចុះទៅតាមឃុំ ដោយវេចខ្ចប់កិច្ចការបញ្ជូន សន្លឹកកិច្ចការទៅមេឃុំ មេភូមិ ធ្វើការចែកជូនដល់ សិស្សដែលគ្មានស្មាតហ្វូន ពេលធ្វើកិច្ចការរួចលោកមេភូមិ ជាអ្នកទទួលសន្លឹកកិច្ចការពី សិស្សមកសាលារៀនវិញ ម្យ៉ាងទៀតសិស្សដែល នៅជិតសាលាអាចមកយកសន្លឹកកិច្ចការ នៅសាលាបាន ពេលធ្វើរួចយកមកសាលាវិញ ។
មបញ្ជាក់ថា នៅខេត្តព្រះសីហនុ មានវិទ្យាល័យចំនួន៩  អនុវិទ្យាល័យមានចំនួន ១៨ និងសាលាបឋមសិក្សាមានចំនួន ៧២ ។ សិស្សរៀនតាមប្រព័ន្ធអនឡាញ នាដើមឆ្នាំសិក្សា២០២០-២០២១ មានចំនួន ៤២.៩៨១នាក់ ស្រី ២១.៤១១នាក់។ ចំនួនសិស្សរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិកមាន ចំនួន ៦៧.០៩% ៕

អត្ថបទដែលជាប់ទាក់ទង