ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២នាក់គូរដណ្តឹង ពុលអាហារ ស្លាប់នៅក្នុងបន្ទប់ជួល

326

 

ភ្នំពេញ ៖ ២នាក់គូរដណ្តឹងបានស្លាប់ នៅក្នុងបន្ទប់ជួលមួយកន្លែងយីហោផ្កាម្លិះ នៅចំណុចផ្លូវបេតុង ភូមិមានជ័យទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៣និង០០នាទី រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។

សពទាំង២នាក់ខាងលើ ទី១ ឈ្មោះ ជី វ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងចាក់ពុម្ភធ្មេញ មានស្រុកកំណើតនៅ ភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួលចំណុចខាងលើ ទី២ ឈ្មោះ ភន បុរី ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានស្រុកកំណើតនៅភូមិពោធិ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួលជាមួយគ្នា អ្នកទាំង២ត្រូវជាគូរដណ្តឹងនឹងគ្នា។

តាមការរៀបរាប់ពីស្ត្រីម្នាក់ឈ្មោះ ឡុក ពិសី ភេទស្រី អាយុ៤៥ឆ្នាំ មានស្រុកកំណើត នៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៤ទៀបភ្លឺ កូនស្រីរបស់គាត់បានតេទៅគាត់ ដោយប្រាប់ថា ម៉ែអើយកូនមានអាការៈក្អួតចង្អោរ រហូត ហើយពិបាកដកដង្ហើមណាស់ម៉ែ ស្ត្រីជាម្តាយខាងលើ បានសួរថា ម៉េចអីចឹងកូនបានជាបែបនេះ កូនស្រីគាត់បានប្រាប់យប់មិញខ្ញុំ និងគូរដណ្តឹងខ្ញុំទៅហូបអាហារ និងផឹកស្រាបៀរ ហើយត្រឡប់មកដេកវិញក្អួតរហូតម៉ែ។

លុះដល់វេលាព្រឹកឡើង ស្ត្រីដែលត្រូវជាម្តាយ បានតេមកកូនស្រីគាត់ម្តងទៀត អត់មានអ្នកលើកទូរស័ព្ទនោះទេ ទើបគាត់រួសរាន់មករកកូនស្រីរបស់គាត់ ដល់បន្ទប់ជួល ហើយក៏ប្រទះឃើញកូនស្រីរបស់គាត់ និងគូរដណ្តឹងបានស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់ជួលបាត់ទៅហើយ។

ក្រុមគ្រូពេទ្យបានចុះមកយកសំណាកសាកសពទាំង២នាក់ ដើម្បីធ្វើការពិនិត្យរកកូវីដ-១៩ ក្រោយពេលពិនិត្យសំណាករួច ក្រុមគ្រូពេទ្យបានបញ្ជាក់ថា សាកសពទាំង២នាក់ខាងលើនេះ អវិជ្ជមានជំងឺ កូវីដ-១៩ ក្រោយពេលពិនិត្យសពរួចរាល់ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង