ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធខ្មែរកីឡាហែលទឹក បើកការប្រកួតបាល់ទឹក មិត្តភាពអបអរសាទរ ទិវាហែលទឹកពិភពលោក

67

 

ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹកនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១បានរៀបចំការប្រកួតកីឡាបាល់ទឹក ក្នុងការអបអរសាទរ ទិវាហែលទឹកពិភពលោក (FINA World Aquatics Day) ដែលជាសកម្មភាពមួយដើម្បីចូលរួម​ សហព័ន្ធហែលទឹកអន្តរជាតិ និងការបំផុស វិស័យកីឡាបាល់ទឹកកម្ពុជាដោយប្រព្រឹត្តិឡើង នៅសាលអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា សហព័ន្ធខ្មែរកីឡាហែលទឹកបាន ចូលរួមអបអរសាទរ ទិវាហែលទឹកពិភពលោក (FINA World Aquatics Day) តាមរយៈការប្រកួតបាល់ទឹកមិត្តភាព កម្សាន្តដោយកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ របស់យើង ក្នុងគោលបំណងចង់បំផុស វិស័យកីឡាបាល់ទឹក តាមអនុសាសន៍ណែនាំ របស់លោកទេសរដ្ឋមន្រ្តី ប្រធាន សហព័ន្ធ ដែលចង់បង្កើត និងបំផុសវិស័យ កីឡាបាល់ទឹកនៅកម្ពុជាឲ្យ មានការរីកដុះដាលកាន់តែច្រើន ហើយនិងមានសកម្មភាព។
លោកបានបន្តថា សកម្មនេះយើងត្រូវធ្វើឡើងតាំងពីខែឧសភា ប៉ុន្តែដោយសារបញ្ហាមេរោគ COV ID-19 ដូចឆ្នេះយើងមិនទាន់អាចរៀបចំរាល់ ការប្រកួតនិងហ្វឹកហាត់ឲ្យបានជាប់លាប់ឡើយដោយសារបញ្ហាមួយនេះ យើងនឹងប្រឹងប្រែងបន្តក្នុងគោលបំណង ដែលយើងធ្វើការប្រកួតនេះ គឺចង់អបអរសាទរ ទៅដល់ការរៀបចំទីវាលហែលទឹក ពិភពលោកផងដែរ (FINA Aquatic Day 2021) និងចង់បំផុសវិស័យកីឡាបាល់ទឹក ដល់មហាជនឲ្យស្គាល់កីឡាបាល់ទឹកនេះកានតែច្រើន ។
លោកអគ្គលេខាធិការបន្ថែមទៀតថា ការប្រកួតបាល់ទឹកមិត្តភាព ដើម្បីអបអរសាទរ ទិវាហែលទឹកពិភពលោក និងការបំផុសស្មារតីដល់ប្រជាពលរដ្ឋកម្ពុជាឲ្យដឹង និងស្គាល់វិស័យកីឡាបាល់ទឹក កាន់តែច្រើន ហើយសហព័ន្ធមានគោលបំណង ធ្វើការប្រកួតផ្សេងទៀតជាច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន៕

អត្ថបទដែលជាប់ទាក់ទង