ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡា ប្រដាល់គុនខ្មែរ សម្រេចដាក់ពិន័យ ផ្អាកការងារ ស្នងការការប្រកួត ៦សប្តាហ៍ និងអាជ្ញាកណ្តាល៤សប្តាហ៍

65

 

ភ្នំពេញ៖ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរបានអញ្ជើញជាអធិបតីក្នុ កិច្ចប្រជុំតាមប្រព័ន្ធបច្ចេកវិទ្យា ZOOMដើម្បីពង្រឹងការងារ ដឹងនាំជាពិសេសការងារបច្ចេកទេសហព័ន្ធកីឡាប្រដាល់គុនខ្មែរយើងឲ្យមានលក្ខន្តិកៈបទបញ្ជាផ្ទៃ ក្នុង និងបទបញ្ជាគ្រប់គ្រងការប្រកួតដែលបទបញ្ជាបច្ចេកទេសសម្រាប់គ្រប់គ្រងការប្រកួត ។
ទន្ទឹមនឹងនេះ ដែល ដោយ បាន ទទួល អនុសាសន៍ ណែនាំ ដ៏ខ្ពង់ខ្ពស់ ពី សម្ដេច អគ្គ មហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និង កីឡា និងគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា ផង ដែរ។សំណូមពរ ទាំង ៥ របស់ ក្រសួង អប់រំ យុវជន និង កីឡា មាន ដូច ខាង ក្រោម៖អនុវត្ត ឲ្យ បាន នូវ ច្បាប់ ប្រកួត បទបញ្ជា បច្ចេកទេស ក្នុង កាប្រកួត ត្រូវ កាត់ សេចក្ដី ដោយ យុត្តិធម៌ បំផុត បែងចែក ភារកិច្ច រវាង សហព័ន្ធ ទូរទស្សន៍ និង អ្នក ឧបត្ថម្ភ គាំទ្រ បន្តពង្រឹង គុណភាព មន្ត្រី បច្ចេកទេស និង មាន វិធាន ការ ណ៍លើ ទឹក ចិត្ត ចំពោះ មន្ត្រី ដែល សកម្ម និង មាន វិធាន ការណ៍ អប់រំ ណែនាំ ព្រមទាំង ពង្រឹង ចំពោះ មន្ត្រី ទាំង ឡាយ ណាដែល អសកម្ម ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរសម្រេចដាក់ពិន័យផ្អាកការងារ លោក មាស សុខគ្រី សមាជិកគណៈកម្មាធិការសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ និងជាស្នងការ ប្រកួតប្រចាំស្ថានីយ៍ទូរទស្សន៍ CNC រយៈពេល៦សប្ដាហ៍ ដែល មានកំហុសឆ្គង ក្នុងការផ្តល់យោបល់លើការកាត់សេចក្ដីប្រកួត រវាងកីឡាករ ឃីម បូរ៉ា និងកីឡាករ ម៉ឺន មេឃា មិនត្រឹមត្រូវតាម បទបញ្ជាបច្ចេកទេស នៃការប្រកួតរបស់សហព័ន្ធ។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានដាក់ពិន័យផ្អាកលើលោក រាម កុសល ជាអាជ្ញាកណ្តាលបានដឹកនាំការប្រកួតរយៈពេល៤សប្តាហ៍ ដែលមានកំហុសឆ្គង ធ្វេសប្រហែស និងយឺតយ៉ាវ និងធ្វើការព្រមានដល់កីឡាករ ម៉ឺន មេឃា ជាលើកដំបូង ដែលប្រកួតខុសបច្ចេកទេស នៃការប្រកួត យ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នៅស្ថានីយ៍ ទូរទស្សន៍ CNC ប្រកួតជាមួយកីឡាករ ឃីម បូរ៉ា មកពីក្លិបរស្មី ភូមិ គាប ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង