ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាជាច្រើនប្រភេទ ចាប់ផ្ដើមប្រកួត

70

ភ្នំពេញ៖ប្រភេទកីឡាភាគច្រើន បានចាប់ផ្តើមប្រកួតនៅ ក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្ដៅ ដែលកំពុងតែប្រព្រឹត្តទៅ នៅទីក្រុងតូក្យូប្រទេសជប៉ុន ។

ឯកឧត្តមវ៉ាត់ ចំរើនដែលេជានាយបេសកកម្មកម្ពុជា សម្រាប់ការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូបាន រាយការណ៍មកថាប្រភេទ
កីឡាដែលចាប់ផ្ដើម និង កំពុងប្រកួតមានដូចជា បាល់ទះ បាល់ទះឆ្នេរខ្សាច់ យូដូ វាយកូនបាល់ វាយសី វាយកូនឃ្លីលើតុ ហុកគី ជាដើម ។ ការគ្រប់គ្រងការប្រកួតតាម ប្រភេទកីឡានីមួយៗ គឺធ្វើឡើងដោយ សហព័ន្ធកីឡាអន្តរជាតិ ហើយបានប្រព្រឹត្តទៅយ៉ាងរលូន និងមានសណ្តាប់ល្អ។ កីឡាករ កីឡាការិនី គ្រូបង្វឹក គោរពវិន័យបានល្អនូវ គោលការណ៍ Fair Play និងមានក្រមសីលធម៌កីឡា នៅគ្រប់ទីលានប្រកួត។
កីឡាករកីឡាការិនីអូឡាំពិក សប្បាយចិត្តដោយបាន ចាប់ផ្តើមប្រកួតដែលនេះ ជាឧិកាសដែលពួកគេ រង់ចាំដោយសារការពន្យារមួយឆ្នាំ
ហើយនោះ ។
ជាមួយនឹងការរង់ចាំយ៉ាង អន្ទះសាររនេះក៏ជា ឧិកាសពិសេសសម្រាប់ ពួកគេខិតខំហ្វឹកហាត់ត្រៀម សម្រាប់ការមកដល់នៃព្រឹត្តិការណ៍នេះ។ដូចលោកប្រធានអូឡាំពិក បានមានប្រសាសន៍ក្នុង ពិធីបើកថាអរគុណការអត់ ធ្មត់របស់អត្តពលិកអូឡាំពិក តែយើងបានពុះពារ នាំក្តីសង្ឃឹមមកឲ្យអ្នកហើយ។
អត្តពលិកល្បីល្បាយ លើពិភពលោកបានបង្ហាញ និងបញ្ចេញសមត្ថភាពជំនាញ របស់ខ្លួនយ៉ាងមុិនប្រសព្វ គួរជាទីពេញចិត្ត។ ទូរទស្សន៍ជប៉ុន និងបរទេសបានទិញសិទ្ធិផ្សព្វផ្សាយ បណ្តាញសង្គមនានាក៏បាន ចែកចាយពត៌មាន នៃព្រឹត្តិការណ៍នេះជុំវិញពិភពលោក មនុស្សលើផែនដី ជាង២ពាន់លាននាក់បាន និងកំពុងទស្សនា។ចំណូលបានមកពីការលក់ សិទ្ធិផ្សព្វផ្សាយតែមួយ គត់ប្រមាណ ជិត១កោតដុល្លារអាមេរិក។ប្រជាជនប្រទេសគេ ត្រូវទិញសិទ្ធិមើលគ្រប់ៗ គ្នាមិនអាចមើលដោយ មិនបង់លុយបាននោះទេ។អញ្ចឹងហើយទើបគេ លក់សិទ្ធិនេះបានថ្លៃ។

អត្ថបទដែលជាប់ទាក់ទង