ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គុនល្បុក្កតោ ៖ បញ្ជា្របការផ្សព្វផ្សាយ និង ស្វែងរកការ ទទួលស្គាល់ជាអន្តរជាតិ

82

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថាសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានកំណត់នូវគោលដៅរហូតដល់ឆ្នាំ២០៣០ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយនិងអភិរក្សមរតកនៃក្បាច់គុនដូនតាមួយនេះទៅលើឆាកអន្តរជាតិ
ឲ្យទាល់តែបាន ។
ពេលនេះសហព័ន្ធកំពុងតែបង្កើនសមត្ថភាពគ្រូបង្វឹកឲ្យមានសមត្ថភាពកាន់តែខ្ពស់ដើម្បីបញ្ជូនពួកគាត់ទៅផ្សព្វផ្សាយ និង បន្ត
បង្ហាត់បង្រៀននៅក្រៅប្រទេស។សម្រាប់គ្រូបង្វឹកមិនត្រឹមតែមានមូលដ្ឋានគ្រឹះនៃក្បាច់គុនប៉ុណ្ណោះទេតែត្រូវចេះភាសាអង់គ្លេសជាចាំបាច់
ទៀតផង ។
សម្រាប់កីឡាមួយប្រភេទដើម្បីទទួលបាននូវការកាំទ្រ និង ទទួលស្គាល់ជាអន្តរជាតិយ៉ាងហោចណាស់ក៏ត្រូវមានប្រទេសចំនួន
៧៥ទទួលស្គាល់ដែរ ។ពេលនេះគុនល្បុក្កតោទើបតែមានក្លឹបចំនួន៦នៅក្រៅប្រទេសប៉ុណ្ណោះ ដូច្នេះអ្វីៗនៅមិនទាន់ទូលំទូលាយនៅឡើយ
ទេ ។
ដើម្បីទទួលបាននូវការគាំទ្រច្រើននោះនៅពេលខាងមុខកម្ពុជាត្រូវតែរៀបចំការប្រកួតជើងឯកពិភពលោករៀងរាល់ឆ្នាំទើបអាច
ស្វែងរកប្រទេសចំនួន៧៥មកគាំទ្របាន ។ ការងារមួយនេះកម្ពុជាត្រូវការពេលវេលាយ៉ាងហោចណាស់ក៏២០ឆ្នាំទៀតដែរ ។បច្ចុប្បន្នកីឡា
គុនល្បុក្កតោកំពុងពង្រឹងទាំងក្នុងក្របខ័ណ្ឌជាតិ និង អន្តរជាតិដើម្បីឲ្យក្បាច់គុនមួយនេះក្លាយជាក្បាច់គុនសម្រាប់អប់រំស្មារតីដល់អ្នកហាត់
គុន បញ្ជ្រាបស្មារតីព្រលឹងវប្បធម៌ អប់រំស្មារតីមនុស្ស ពហើយសហព័ន្ធគ្រោងនឹងដាក់បញ្ចូលក្បាច់គុននេះទៅក្នុងកម្មវិធីសិក្សា ព្រមទាំង
បង្កើតក្លឹបតាមបណ្ដាវត្តអារាមទូទាំងប្រទេសទាំងជាង២០.០០០វត្តទៀតផង ។
គុនល្បុក្កតោកម្ពុជាបានត្រូវដាក់ស្នើទៅអង្គកាយូណេស្កូដើម្បីដាក់បញ្ចុលជាសម្បត្តិវប្បធម៌បេតិកភ័ណ្ឌអរូបីយ៍របស់មនុស្សជាតិ
តែអង្គការយូណេស្កូបានបញ្ជូនឯកសារមកវិញដោយសារតែកម្ពុជាមិនទាន់បានបំពេញគ្រប់លក្ខខ័ណ្ឌតែកម្ពុជានៅតែមានសង្ឃឹមថាថ្ងៃណា
មួយក្បាច់គុននេះនឹងក្លាយជាបេតិកភ័ណ្ឌអរូបីយ៍របស់មនុស្សជាតិ ។
ឯកឧត្តមវ៉ាត់ ចំរើនបានពន្យល់បន្ថែមថាប្រភេទកីឡាតេក្វាន់ដូWT(World Taekwondo) ការាតេត្រូវបានម្ចាស់ក្បាច់គុនជម្រុញដល់
កម្រិតប្រកួតថ្នាក់ពិភពលោករហូតក្លាយជាប្រភេទកីឡាអូឡាំពិកចុះល្បុក្កតោកូនខ្មែរយើងត្រូវតែតស៊ូ និង ជម្រុញឲ្យមានការគាំទ្រដើម្បី
ក្លាយជាប្រភេទកីឡាអូឡាំពិក ។កីឡាមួយដែលក្លាយជាប្រភេទកីឡាអូឡាំពិកហើយនោះមានន័យថាអ្វីៗល្អឥតខ្ចោះតែម្ដងហើយ ៕

អត្ថបទដែលជាប់ទាក់ទង