ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

និស្សិតកម្ពុជា និង ជប៉ុនចំនួន៣៧រូប ទទួលយក បទពិសោធន៍ការងារ កីឡាពីឯកឧត្តមវ៉ាត់ ចំរើន

164

ភ្នំពេញ៖នាថ្ងៃទី២៥កញ្ញានិស្សិតកម្ពុជា និង ជប៉ុនចំនួន៣៧រូបបានមកទទួលយកបទពិសោធន៍ពីឯកឧត្តមវ៉ាត់ ចំរើនអគ្គលេ
ខាធិការគណៈកម្មាធិការជាតិអូឡាំពិកក្នុងថានៈឯកឧត្តមជាអតីតជាអត្តពលិកកីឡាអូឡាំពិក ។
កម្មវិធីផ្ដល់បទពិសោធន៍នេះត្រូវបានគេប្រសិទ្ធិនាមថា Diverse Voyage ដែលរៀបចំឡើងដោយអង្គការ Global inclubation X
Fostering Talents (GIFT) របស់ប្រទេសជប៉ុន ។កម្មវិធី Diverse Voyage Phnom Penh នេះធ្វើឡើងតាមប្រព័ន្ធZoom ដែលគោលបំណងនៃកម្មវិធី
នេះគឺដើម្បីលើកកំពស់ និង ផ្សព្វផ្សាយពីគុណតម្លៃកីឡាអូឡាំពិក និង ស្មារតីអូឡាំពិកគឺមិត្តភាព សាមគ្គីភាព និង យុត្តិធម៌(Friend Solidarity
Fairness) ។
ជាមួយនឹងការបែងចែកនូវបទពិសោធន៍មានទាំងជីវិតតស៊ូផ្ទាល់ខ្លួនគឺតាំងពីចាប់ផ្ដើមអាជីពជាអ្នកកីឡារហូតដល់ក្លាយជាកីឡា
ករអូឡាំពិកនិងជាអ្នកដឹកនាំកីឡាជាន់ខ្ពស់នាពេលបច្ចុប្បន្ននេះ ។ឯកឧត្តមវ៉ាត់ចំរើនបានចែករំលែកនូវបទពិសោធន៍ការងារកីឡារួមជាមួយ
ជីវិតតស៊ូដើម្បីក្លាយជាកីឡាករល្អរួមជាមួយបទពិសោធន៍ការងារនៅក្នុងការប្រកួតកីឡាអូឡាំពិកការងារត្រៀមស៊ីហ្គេមឆ្នាំ២០២៣ជាមួយ
នឹងទស្សនវិស័យកីឡាករ កីឡាការិនី។
ជីវិតឆ្លងកាត់ពីកីឡាករមួយរូបរហូតក្លាយជាកីឡាករអូឡាំពិកនិងក្លាយជាថ្នាក់ដឹកនាំកីឡាតើត្រុវធ្វើបែបណាខ្លះដើម្បីឲ្យបានទទួលជោគជ័យ ? កត្តានេះគឺត្រូវតែមានគោលដៅច្បាស់លាស់ ការមានជំនឿចិត្តលើខ្លួនឯង ការប្ដេជ្ញាចិត្ត ការកំណត់ពីវិន័យសម្រាប់ខ្លួនឯងឲ្យ
បានល្អ ខិតខំធ្វើការឲ្យខ្លាំងក្លា ទាំងកម្លាំងកាយ ទាំបញ្ញា នោះទើបយើងសម្រេចគិលដៅបាន ។
ក្នុងថានៈជាវាគ្មិនឯកឧត្តយមបានពន្យល់ថាតើត្រូវធ្វើដូចម្ដេចដើម្បីយើងហាត់កីឡាផង និង រៀនសូត្រផងបាន ? នោះគឺត្រូវបែង
ចែកឲ្យបានច្បាស់លាស់រវាងពេលវេលាសិក្សា និង ពេលវេលាហ្វឹកហាត់ ។ជាមួយគ្នានេះការតាំងចិត្តមិនបោះបង់ចោលគោលដៅហ្វឹកហាត់
ដើម្បីសម្រេចឲ្យបានជំនាញមួយច្បាស់លាស់ នោះជោគជ័យនឹងនៅកៀកនឹងកណ្ដាប់ដៃរបស់យើងហើយ ។
ជាមួយគ្នានេះត្រូវជម្រុញយុវជនឲ្យខិតខំរៀនសូត្រអប់រំខ្លួនឲ្យគោរពក្រមសីលធម៌រស់នៅប្រកបដោយភាពថ្ងលៃថ្នូរដើម្បីដើរឲ្យ
ទាន់យុគសម័យបច្ចេកវិទ្យាទំនើបដោយប្រកាន់យកផ្លូវសុចរឹត និង ទៀតត្រង់ ។
បញ្ចប់ការផ្ដល់បទពិសោធន៍ទាំងនិស្សិត កម្ពុជា និង ជប៉ុនទាំង៣៧រូបប្រកាសចាត់ទុកថាបទពិសោធន៍របស់ឯកឧត្តមវ៉ាត់ ចំរើន
ពិតជាមានតម្លៃសម្រាប់មនុស្សទូទៅយកទៅធ្វើជាបទពិសោធន៍សម្រាប់ជីវិត ៕

អត្ថបទដែលជាប់ទាក់ទង