ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពហុកីឡដ្ឋានជាតិមរតកតេជោនឹងត្រូវសម្អាតម្ដងទៀត

44

ភ្នំពេញ៖ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាអំណួតដ៏អស្ចារ្យសម្រាប់មនុស្សក្នុងយុគសម័យនេះនឹងត្រូវសម្អាតជាចុងក្រោយ
មុននឹងភាគីចិនប្រគល់ឲ្យមកភាគីកម្ពុជាគ្រប់គ្រង ។
នេះជាពហុកីឡាដ្ឋានដ៏ធំ និង ទំនើបដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនសម្រាប់ពីធីបបើក បិទ និងប្រកួតកីឡាស៊ី
ហ្គេម និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម
ឆ្នាំ២០២៣បញ្ជាក់ថាពហុកីឡដ្ឋានធំMain Stsdium បានបញ្ចប់នូវការសាងសង់ជាស្ថាពរហើយៗអ្វីដែលនៅសេសសល់នោះគឺការសម្អាត និង
ពិនិត្យកន្លែងមួយចំនួនដែលមានការបាក់បែក ។
ឯកឧត្តមបន្តថាការសម្អាតនេះជាការសម្អាតនូកំទេចស៊ីម៉ងតិ៍ ជ័រ ក្នុងទំហំដ៍ធំមួយ ។បន្ទាប់ពីបញ្ចប់ការសម្អាតភាគីកម្ពុជានឹង
ពិនិត្យមើលម្ដងទៀតហើយបើតាមការគ្រោងទុកនៅអម្លុងខែតុលាទើបភាគីចិនសម្រេចប្រគល់ទាំងស្រុងក្នុងការប្រគល់មកឲ្យភាគីកម្ពុជា។
ចំពោះពិធីសម្ភោធន៍វិញនោះគឺត្រូវពិនិត្យមើលពេកវេលាសមស្របរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង ការជជែកគ្នាជាមួយភាគីម្ចាស់ជំនួយ
(ស្ថានទូតចិននៅកម្ពុជា)ថាតើពីធីប្រគល់ និង ទទួលនោះរៀបចំកម្រិតណាហើយពិធីនោះត្រូវអ្វីខ្លះនៅក្នុងពិធីសម្ភោធន៍នោះ ៕

អត្ថបទដែលជាប់ទាក់ទង