ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធកីឡា ប្រណាំងកង់ យកខេត្តសៀមរាប ធ្វើជាជម្រំហ្វឹកហាត់ និង ប្រកួត

84

ភ្នំពេញ៖សហព័ន្ធកីឡាទោចក្រយានបានសម្រេចជ្រើសរើសយកខេត្តសៀមរាបធ្វើជាជម្រំហ្វឹកហាត់និងប្រកួតដើម្បីបង្កើននូវ
កម្លាំងកាយ និងបច្ចេកទេសកីឡាករ កីឡាការិនីដើម្បីត្រៀមស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនិងលើកទី៣២ឆ្នាំ២០២៣ដែល
កម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
នេះជាយុទ្ធសាស្ត្រដ៏សំខាន់មួយដើម្បីពង្រឹងសមត្ថភាពអត្តពលិក ជាមួយនឹងការបន្ថែមនូវការអប់រំផ្លូវចិត្ត ។លោក អ៊ុច សុខវិបុល គ្រូបង្វឹកជម្រើសរើសជាតិកីឡាទោចក្រយានបានអះអាងថាការដាក់ចេញនូវយុទ្ធសាស្រ្តការអប់រំសុខភាពផ្លូវចិត្តបន្ថែមលើការហ្វឹកហាត់
បង្កើនបច្ចេកទេសគឺជាយុទ្ធសាស្រ្តសំខាន់ជួយជម្រុញឲ្យអត្តពលិកដែលខ្ចីបទពិសោធន៍អាចអភិវឌ្ឍន៍សមត្ថភាពរីកចំរើនខ្លាំងអាចចូលរួមប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ដោយពុំមានភាពភ័យខ្លាច ។
គ្រូបង្វឹករូបនេះ ពន្យល់ថា កីឡាការិនីជម្រើសជាតិកីឡាទោចក្រយាន២រូប ដែលកំពុងទទួលការបណ្តុះបណ្តាលក្នុងជំរុំហ្វឹកហាត់ នៅខេត្តសៀមរាបត្រៀមចូលរួមស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមជាលើកដំបូង។ដូច្នេះហើយយើងត្រូវបន្ថែមការអប់រំសុខភាពផ្លូវចិត្ត លើការហ្វឹកហាត់បង្កើនបច្ចេកទេស ដើម្បីអភិវឌ្ឍសមត្ថភាពអោយរីកចំរើនខ្លាំង នឹងមានភាពជឿជាក់ ជួយ កីឡាករ កីឡាការិនីបន្សាំខ្លួនជាមួយកីឡាករក្នុងតំបន់អាស៊ី។
ការអប់រំសុខភាពផ្លូវចិត្តជាយុទ្ធសាស្រ្តអាចជួយជម្រុញឲ្យអត្តពលិកដែលខ្ចីបទពិសោធមានទំនុកចិត្តខ្ពស់អាចប្រជែងលើឆាកអន្តរជាតិ ដោយជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង