ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាត់អេចអូច ៖ មិនចង់និទាន ពីរឿងប៉ូលីសទេ

372

ភ្នំពេញ ៖ និយាយដោយត្រង់ៗទៅមិនចង់មានមាត់អេចអូច ពីរឿងប៉ូលីសឡើយ ព្រោះប៉ូលីសហត់ណាស់តាំងពីកូវីដ ១៩ មកណាខិតខំ
ចូលរួមទប់ស្កាត់នូវ អាជម្ងឺចង្រៃនេះ ណារក្សាស្ថិរភាពសង្គម សុវត្ថិភាពចរាចរ . . .អ្ហូស ! ការងារច្រើនណាស់ ។

ពេលនេះមានការនិយាយមិនល្អពីរឿង ប៉ូលីសគ្រឿងញៀនច្រើនសម្បើមណាស់ ពីការប្រើល្បិចពាលស៊ីពាល ដើម្បីលាភសក្ការៈ។
ថ្ងៃមុនមានយុវជនម្នាក់ ត្រូវប៉ូលីសឃាត់ហើយប៉ូលីសឆែកឆេរ តាំងពីក្នុងខោលីអូ ដែលភ្លាមៗនោះ មានប៉ូលីសមួយរូប ដែលស្ថិតក្នុងប្រតិបត្តិ
នោះបានលួចដាក់កញ្ចប់អ្វីម្យ៉ាង ទៅក្នុងហោប៉ៅក្រោយរបស់យុវជននោះ ហើយភ្លាមៗនោះដែរ យុវជនរូបនោះត្រូវប៉ូលីស វាយខ្នោះជាប់នឹង
ម៉ូតូ ។

នៅខេត្តក្រចេះឯណោះវិញ ក៏ល្បីថាមានស្រ្តីម្នាក់ ត្រូវប៉ូលីសសង្ស័យហើយក៏ឃាត់ម៉ូតូស្រ្តីរូបនោះ ព្រមទាំងឆែកឆេររកគ្រឿងញៀន
នៅក្នុងខោលីអូ នៅលើផ្លូវសាធារណៈទៀតផង ។

ថ្ងៃមុនរឿងដែលនាយខ្ញុំដឹងឭុផ្ទាល់នោះ គឺនៅក្នុងហាងកាហ្វេមួយ ដែលជាហាងទំនើប ដែលគេនិយាមហៅថា កាហ្វេប្រេន្ដ(Brand)
មានបុរសម្នាក់ស្លៀកពាក់ស៊ីវីលធម្មតាទេ តែអ្នកធ្លាប់ចូលហាងនោះ គេប្រាប់ខ្ញុំថាគាត់ជាមេរងប៉ុស្តិ៍ នៃប៉ុស្ដិ៍មួយក្នុងខណ្ឌមានជ័យ ។ តាមរយៈ
អាយកូមរបស់លោកមេរងប៉ុស្ដិ៍ ឭុភាគីម្ខាងដែលជាកូនចៅរបស់គាត់ ទំនងជាកំពុងតែធ្វើប្រតិបត្តិការ តាមចាប់ជនសង្ស័យដែលជួញដូរគ្រឿង
ញៀន ។

នៅឯចុងម្ខាងបាននិយាយមកថា អត់ឃើញមានគ្រឿងញៀនជាប់ខ្លួនទេ ហើយវាបានសារភាពថា វាគ្រាន់តែជាអ្នកប្រើប៉ុណ្ណោះ។
ខ្ញុំកេះកឿវវាដែរតែមិនធ្លាក់លុយសោះ ។ លោកមេរងប៉ុស្ដិ៍បានប្រាប់ទៅវិញ ដោយបន្ទោសថា មើលអ្ហែងសារ៉េវាយ៉ាងណា ឲ្យជាអ្នកជួញដូរទៅ
ស៊ីបានហើយ ។

នេះជារឿងមួយដែលគួរគិតថាតើយុត្តធម៌ឬទេ ? តាមពិតអ្នពាក់ព័ន្ធជាមួយគ្រឿងញៀន ត្រូវតែមានទោស ចុះសមត្ថកិច្ចដែលគោះ
អ្នកពាក់ព័ន្ធគ្រឿងញៀន ដើម្បីលុយយ៉ាងម៉េចដែរ ? នេះគេហៅថាពាក់ព័ន្ធដូចតែគ្នាហ្នឹង ! ។

នគរបាលដែលតាមភាសាបារាំង ឬ អង់គ្លេសគេហៅថា”POLICE “ ។ អត្ថន័យរបស់ប៉ូលីសគឺ ៖ សុភាពរាបសារ ,គោរពវិន័យ,ស្មោះ
ត្រង់,ឈ្លាសវៃ, ក្លាហាន និង ប្រសិទ្ធិភាព ។អក្សរ”P” ន័យជាភាសាអង់គ្លេសគឺPolite ដែលភាសាខ្មែរគេថាសុភាពរាបសារ ។អក្សរ “O” ន័យ
ជាភាសាអង់គ្លេសគឺObey ។អក្សរ” L “ន័យជាភាសាអង់គ្លេសគឺLoyal ដែលភាសាខ្មែរហៅថាស្មោះត្រង់ ។ អក្សរ “I”ភាសាអង់គ្លេសគឺInTelligent
ដែលភាសាខ្មែរហៅថាឈ្លាសវៃ ។អក្សរ “ C “ភាសាអង់គ្លេសគឺCourageous ដែលន័យជាភាសាខ្មែរហៅថាក្លាហាន ។ អក្សរ “E “ជាភាសាអង់
គ្លេសគឺEffectiveness ដែលភាសាខ្មែរហៅថាប្រសិទ្ធភាព ។

នេះជារឿងមួយអាម៉ាស់ណាស់ ប្រសិនបើប៉ូលីសមិនស្គាល់ ពីនិយមន័យខ្លួនឯងដែលថា “ សុភាពរាបសារ , គោរពវិន័យ ,ស្មោះ
ត្រង់ , ឈ្លាសវៃ , ក្លាហាន និងប្រសិទ្ធភាពនោះ “ ៕

អត្ថបទដែលជាប់ទាក់ទង