ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាត់អេចអូច ៖ មិនចង់និទានពីរឿង បក្សីកីឡានោះទេ

1,020

ភ្នំពេញ ៖ បក្សីកីឡានេះ ជាការប្រើពាក្យវប្បធម៌មួយ តែបើនិយាយឲ្យស្រួលស្ដាប់គេហៅថា ល្បែងជល់មាន់ ដែលនៅស្រុកខ្មែរសព្វថ្ងៃនេះគេ
ជល់ភ្នាល់គ្នា ដោយការចាក់លុយ តាមអនឡាញទៅទៀត ។

ពិតជាទំនើបមែនយុគសម័យអាធី (IT)យើងនេះ។អាកន្លែងចាក់លុយភ្នាល់មាន់ តាមអនឡាញនេះ អ្ហេះយូរៗម្ដង មានប៉ូលីសចុះទៅ
បង្ក្រាបដែលការបង្ក្រាបនេះ ដោយសារតែអ្នកបើកល្បែង ចេះតែភ្លេចប៉ូលីស ម្ល៉ោះហើយទើបប៉ូលីស ចុះទៅបង្ក្រាប ដែលការបង្ក្រាបនេះ បើនិយាយឲ្យស្រួលស្ដាប់ គឺចុះទៅរំលឹកកុំឲ្យចេះតែភ្លេច ប៉ូលីសពេក ព្រោះប៉ូលីសក៏មានគុណសម្បត្តិ ដែលត្រូវទទួល បានផលកប្រយោជន៍ដោយ
សារតែភ្នែកមិនពិការទេ តែខំបិទភ្នែកធ្វើមិនឃើញ ។អ្ហ៊ី !

ប៉ូលីសខំយោគយល់ប៉ុណ្ណឹងហើយ នៅតែពេលខ្លះ ធ្វើភ្លេចទៅរួច ។
ការចាក់ភ្នាល់តាមអនឡាញ មិនរំភើបដូចទៅចាក់ កន្លែងដែលជល់ពិតៗ ឬ ទៅចាក់ដល់សង្វៀន ប្រជល់នោះទេ អញ្ចឹងហើយទើប
សព្វថ្ងៃនេះ គេបង្កើតកម្មវិធីជល់តាមរបៀបចល័ត ។ការជល់ចល័តនេះ គឺគេថ្លឹងមាន់ ផ្គូរផ្គងមាន់ ឬ និយាយពីហាងឆេងភ្នាល់ នៅកន្លែងផ្សេង
ហើយទៅជល់នៅកន្លែងផ្សឹង ។

ការជល់ចល័តនេះ មិនចាំបាច់ជួលសង្វៀនគេឡើយ គេគ្រាន់តែរ៉ាយរ៉ាប់ ប្រាប់របៀបកំសត់ ប្រាប់ប៉ូលីសទៅ ហើយកុះភ្លេចរង្វាន់ជា
សគុណដល់ពួកគាត់ ខ្លះៗទៅព្រោះនេះ មិនមែនជាប្រាក់សំណូកឡើយ ។
ស្ទីលថ្មីនេះ កើតមានស្ទើរតែពាសពេញ ប្រទេសហើយ ព្រោះគេធ្វើទៅមានសុវត្ថិភាព មានសេចក្ដីសុខ ហើយសមត្ថកិច្ចក៏លំបាកនឹង
បង្ក្រាបដែរ ព្រោះបង្ក្រាបស្រួល មិនស្រួលគេថា គេជល់លេងក្នុងភូមិទៅ វាជាការស្រេចបាត់ទៅហើយ ហាស់ ! ហាស់ ៕

អត្ថបទដែលជាប់ទាក់ទង