ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណី ឆក់ទូរស័ព្ទដៃ ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលទួលស្វាយព្រៃទី១ ឃាត់ខ្លួន

587

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៣:២០នាទី កំម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី១ ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ១៨៣ ផ្លូវម៉ៅសេទុង ភូមិ៥ ក្រុម៤២ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ​រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សុខ លី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៣០ ផ្លូវលំ សង្កាត់ត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ ជាងអ៊ុតសក់។​

ជនសង្ស័យឈ្មោះ យុត សាវុន ហៅអាធី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។​

វត្ថុតាងចាប់យក៖​ ម៉ូតូម៉ាក HONDA Scoopy សេរីឆ្នាំ ២០២១ ​ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ -1IN-៣៧៦៧ ជារបស់ជនសង្ស័យ, ទូរស័ព្ទដៃម៉ាក IPhone 11pro ពណ៌ត្រាវ ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញ តាមពាក្យស្នើរសុំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង