ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌចំការមន ជំរុញបន្តចុះ ធ្វើអនាម័យ បរិស្ថានតាមអនុវិទ្យាល័យ វិទ្យាល័យក្នុងភូមិសាស្រ្តខ្លួនគ្រប់គ្រង

78

ភ្នំពេញ៖លោកថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិលើកឡើងអោយដឹងថាក្នុងរយះពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះពោលគឺនៅថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២១នេះរហូតមកដល់ថ្ងៃទី០៨ខែ ឆ្នាំ ដដែលនេះលោកអភិបាលខណ្ឌចំការមន ដែលអមដំណើរដោយលោក,លោកស្រីជាអភិបាលរងខណ្ឌ .នាកយ .នាយករង .ការិយាល័យចំណុះសាលាខណ្ឌ.លោក ចៅសង្កាត់ .លោកប្រធានផ្សារព្រមទាំងមន្រ្តីសាលាខណ្ឌចំការមនជាច្រើនរូបទៀតដោយបានចុះមកសហការណ៍គ្នាជាមួយលោកនាយកសាលាបឋមសិក្សាឬអនុវិទ្យាល័យ .វិទ្យាល័យ និង លោកគ្រូ អ្នកគ្រូ និង ក្មួយៗជាសិស្សានុសិស្សដោយបានចុះមកធ្វើពលកម្មសម្អាតអនាម័យ បរិស្ថានដោយធ្វើការឈូសឆាយស្មៅ និង ប្រម៉ែប្រមូលកើបកាយសំរាមនៅតាមមាត់លូ អណ្ដូងលូនៅក្នងបរិវេណសាលានិងនៅជុំវិញរបងសាលារៀននានាអោយបានល្អប្រសើរមានផាសុខភាព ហើយជាមួយគ្នានោះក៏បានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណសាលានិងនៅតាមបន្ទប់នៃថ្នាក់រៀននិមួយៗនៅតាមបណ្ដាសាលារៀននិមួយៗក្នុងមូលដ្ឋានខណ្ឌចំការមននៃរាជធានីភ្នំពេញដូចជានៅវិទ្យាល័យទួលទំពូង និង តាមសាលានានាក្នុងមូលដ្ឋានខណ្ឌចំការមនដើម្បីបើកដំណើរការអោយក្មួយៗជាសិស្សានុសិស្សបានចូលសិក្សារៀនសូត្រឡើងវិញនៅពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះផងដែរលោកថេង សុថុលអភិបាលខណ្ឌចំការមនបានមានមតិលើកឡើងដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារដោយបានជួយមកបាញ់ថ្នាំសម្លាប់មេរោគ នៅវិទ្យាល័យទួលទំពូងដើម្បីសម្លាប់មេរោគផ្សេងៗ ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកអភិបាលខណ្ឌចំការមនថេង សុថុលក៏បានស្នើរ
ដល់បងប្អូនប្រជាជននៅក្នុងមូលដ្ឋានខណ្ឌចំការមនទាំងអស់អោយបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និង ចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” បីការពារ បីកុំ “ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង