ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រសៀលនេះ នឹងមានខ្យល់ រលកសមុទ្រធំៗ

137

សារបន្ទាន់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជំរាបជូនដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ អភិបាលក្រុងស្រុក តាមព័ត៌មានដែលយើងទទួលបាន រសៀលនេះ នឹងមានខ្យល់រលកសមុទ្រធំៗ ។

អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដូចនេះ សូមសម្រេចឲ្យផ្អាកការធ្វើដំណើរតាមផ្លូវទូក កាណូត ចូលទៅក្នុងលំហរសមុទ្រ អ្នកមានសមត្ថមកិច្ចពាក់ពន្ធ័ការធ្វើដំណើររបស់ភ្ញៀវ ក៏សុំឲ្យផ្អាក ការចេញទៅប្រកបរបររបស់ប្រជានេសាទ ក៏សុំឲ្យផ្អាក នឹងស្នើសុំឲ្យអ្នកពាក់ព័ន្ធ ឫសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ដែលមានការពាក់ព័ន្ធ ធ្វើការជម្រាបជូនដំណឹងដល់ក្រុមគ្រួសារ ជាអ្នកនៅលើគោក ឲ្យរកមធ្យោបាយ ដើម្បីផ្តល់ព័ត៌មានដល់ប្រជានេសាទរបស់យើង ដែលម៉ោងនេះ ពេលនេះ គាត់នៅក្នុងលំហរសមុទ្រធ្វើការនេសាទ ឲ្យប្រញាប់ប្រញាល់ប្រើប្រាស់ មធ្យោបាយរបស់គាត់ ធ្វើដំណើរទៅកាន់ទីកន្លែងដែលមានសុវត្ថិភាព ដើម្បីជៀសផុតអំពីការបង្កគ្រោះថ្នាក់ ដោយខ្យល់រលកសមុទ្រធំៗ


អត្ថបទដែលជាប់ទាក់ទង