ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿង សារ័ត្នប្រកាសតស៊ូជាមួយកេង កាត់

104


​ភ្នំពេញ:លើសង្វៀនWurkz របស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២កញ្ញា អ្នកប្រដាល់កម្ពុជារឿង សារ័ត្នក្លិបទ័ពឆ័ត្រយោង៩១១ ប្រកាសតស៊ូជាមួយអ្នកប្រដាល់ថៃកេង កាត់(Keng Kat) ។

​អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។សារ័ត្នជាអ្នកប្រដាល់ជើងខ្លាំងមួយរូបតែអ្នកប្រដាល់រូបនេះបើប្រកួតជាមួយជនរួមជាតិឯងគេវ៉ៃបានល្អឥតខ្ចោះតែបើប្រកួតជាមួយអ្នកប្រដាល់បរទេសវិញ

នោះពេលខ្លះគេវ៉ៃចេញមិនរួចតែម្ដង ។ សារ័ត្នល្អទាំងដៃ ជើង ជង្គង់ និងកែងសូម្បីតែកម្លាំងរបស់គេក៏អាចវ៉ៃបាន៥ទឹកដោយគ្មានបញ្ហាដែរ ។ គេមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៥៩ដង ចាញ់១៦ដង និងស្មើពិន្ទុ៣ដង ។

​ចំពោះអ្នកប្រដាល់ថៃកេង កាត់វិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ ណាស់គេក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរ ។ គេមកប្រកួតស្រុកខ្មែរកន្លងមកគឺមានឈ្នះ ចាញ់ជាធម្មតាតែអ្នកដែលឈ្នះគេប្រាកដជាទ្រមខ្លួនមិនស្ទើរឡើយ ។

​អ្នកប្រដាល់ថៃរូបនេះជង្គង់ និងកណ្ដាប់ដៃរបស់គេមិនស្រួលទប់ទល់ឡើយ ។ ចំពោះកម្លាំងរបស់គេក៏អាចវ៉ៃបាន៥ទឹញដោយគ្មានបញ្ហាដែរ ។ កេង កាត់គេមានប្រវត្តិប្រកួតចំនួន១០៣ដង ឈ្នះ៩០ដង ចាញ់១២ដង និងស្មើពិន្ទុ
១ ដង ។ កេង កាត់ ឬ រឿង សារ័ត្នជាអ្នកដណ្ដើមបានជ័យជំនះ ?

​អ្នកប្រដាល់ទម្ងន់ស្រាលខាំ ខ្លានាងក្លិបរ៉ាហាប់ស្វាយប៉ាកត្រូវបាន ដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃគៀវបា(Kiev Ba)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ស្ទើរតែគ្រប់ការប្រកួតជាមួយអ្នកប្រដាល់ថៃខ្លានាងមិនសូវបានទទួលលទ្ធផលល្អឡើយគេច្រើនតែភ្លាត់ស្នៀតត្រូវអនកប្រដាល់ថៃវ៉ៃឲ្យសន្លប់ ។តាមពិតខ្លានាងជាអ្នកប្រដាល់ដែលរហ័សរហួន និងមានផ្លែវ៉ៃល្អតែគេហាក់ដូចជា

ការពារអន់ណាស់ ។ខ្លានាងមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៤ដង ចាញ់១៥ដង និងស្មើពិន្ទុ២ដង ។

​ចំពោះគេវ បាវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរបាន៤-៥លើក មកហើយដោយមានឈ្នះ-ចាញ់ជាធម្មតា ។

គេមានប្រវត្តិប្រកួតចំនួន៧១ដង ឈ្នះ៥៧ដង ចាញ់១៣ដង និងស្មើពិន្ទុ ១ ដង ។ជំនួបនេះនរណាជាអ្នកឈ្នះ ?៕

អត្ថបទដែលជាប់ទាក់ទង