ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿន មួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងស្រី ជាសិស្ស រស់នៅក្រុងកោះរ៉ុង បានជួបគ្រោះថ្នាក់ចរាចរណ៍

245

ក្រុងកោះរ៉ុង-នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ជាង៦ល្ងាច លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងស្រី ជាសិស្ស រស់នៅក្រុងកោះរ៉ុង បានជួបគ្រោះថ្នាក់ចរាចរណ៍ (ដួលម៉ូតូដោយខ្លួនឯង) រងរបួសធ្ងន់ធ្ងរ ស្ថិតនៅចំណុចផ្លូវបំបែកផ្កាយ៥ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងស្រីរងគ្រោះមាន ឈ្មោះ ណាង សុខពៅ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរជាសិស្ស។

សុំបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ជាអ្នកបើកបរ និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ណាង សុខទីន ភេប្រុសអាយុ១៨ឆ្នាំ (មិនមានរងរបួស) ដោយជិះចេញពីផ្ទះពូនៅភូមិសុខសាន្ត ទៅផ្ទះខ្លួនឯងវិញ នៅម្ដំព្រែកតាសុក ពេលមកដល់ចំណុចកើតហេតុ ក៏រអិលដួលដោយខ្លួនឯងបណ្តាលអោយក្មេងស្រីជាអ្នកបើកបររងរបួសបាក់ស្មងជើងខាងឆ្វេង។
បច្ចុប្បន្ន ក្មេងស្រីជាសិស្សខាងលើ ត្រូវបានបញ្ជូនតាមអូប័រល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង