ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូ WT នឹងប្រកួតជើងឯកថ្នាក់ជាតិ នាពាក់កណ្តាលខែធ្នូ

232

 

ភ្នំពេញ៖៖ខេមរសហព័ន្ធតេក្វាន់ដូ WT(World Taekwondo)បានដាក់កាលបរិច្ឆេទ ដើម្បីរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ នៅរាជធានីភ្នំពេញ ។
លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោក បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូWTបានមានប្រសាសន៍ថាការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WTឆ្នាំ២០២១នេះសហព័ន្ធសម្រេចដាក់វិញ្ញាសាចំនួន១៧ក្នុងនោះវិញ្ញាសាប្រយុទ្ធ១០ប្រភេទទម្ងន់និងវិញ្ញាសាសម្តែងមេគុនចំនួន៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ។
លោកបានបន្តថា វិញ្ញាសាប្រយុទ្ធ១០ប្រភេទទម្ងន់រួមមានបុរសមាន៥ប្រភេទទម្ងន់ គឺទម្ងន់ក្រោម ៥៤គីឡូក្រាម អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៨គីឡូក្រាម អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៦៣គីឡូក្រាម អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៦៨គីឡូក្រាម អាយុ១៧ឆ្នាំឡើង និងទម្ងន់ ៦៨គីឡូក្រាមឡើង អាយុ១៧ឆ្នាំឡើង។ចំណែកនារីមាន៥ប្រភេទទម្ងន់ដូចគ្នា គឺទម្ងន់ក្រោម ៤៦គីឡូក្រាម អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៤៩គគីឡូក្រាម អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៣គីឡូក្រាម អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៧គីឡូក្រាម អាយុ១៧ឆ្នាំឡើង និងទម្ងន់ ៥៧គីឡូក្រាមឡើង អាយុ១៧ឆ្នាំឡើង។
ចំពោះវិញ្ញាសាសម្តែងមេគុនចំនួន៧រួមមានឯកត្តជនបុរសអាយុ១២ទៅ១៤ឆ្នាំឯកត្តជននារីអាយុ១២ទៅ១៤ឆ្នាំឯកត្តជនបុរសអាយុ១៥ទៅ១៧ឆ្នាំ ឯកត្តជននារីអាយុ១៥ទៅ១៧ឆ្នាំ ឯកត្តជនបុរសអាយុ១៨ឆ្នាំឡើង ឯកត្តជននារីអាយុ១៨ឆ្នាំឡើង និងវិញ្ញាសាជាគូ(បុរស-នារី)អាយុ១៨ឆ្នាំឡើង៕

អត្ថបទដែលជាប់ទាក់ទង