ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលករ ចំនួន 21នាក់ពុល និង ស្លាប់ ៧នាក់ ដោយសារ បានលួចផឹកអាល់កុល លាយជាមួយទឹកអូឈឺក នៅមណ្ឌលចត្តាឡីស័ក កូបធំ

62

 

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី11 ខែវិច្ឆិកា ឆ្នាំ2021 នៅមណ្ឌលចត្តាឡីស័ក កូបធំ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានពលករ ចំនួន 21នាក់ពុល និង ស្លាប់ ៧នាក់ ដោយសារពលករទាំងនោះ បានលួចផឹកអាល់កុល លាយជាមួយទឹកអូឈឺក ។

បើតាមព័ត៌មាន ពលករ ខ្លះលួចផឹកតាំងពីថ្ងៃទី 9 ខែវិច្ឆិកា ឆ្នាំ2021 មកម្លេះ ។ មន្ទីរចំនួន 3 ដែលកំពុងសង្គ្រោះជីវិតពួកគាត់ មាន ពេទ្យបង្អែកប៉ោយប៉ែត មង្គលបូរី និងសៀមរាប ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា បានបញ្ជាក់ថា ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែខែវិច្ឆិកា ដោយសារពលកររងគ្រោះទាំងនោះ បានយកអាកុល លាយជាមួយទឹកភេសជ្ជ:ផឹក ទើបបណ្តាលឱ្យពុលមនុស្ស សរុបចំនួន២១នាក់ ក្នុងនោះស្លាប់ចំនួន៧នាក់។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ក្រោយកើតហេតុ ជនរង គ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុង ប៉ោយប៉ែត មន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី និងខ្លះទៀត បញ្ជូនបន្តទៅមន្ទីរពេទ្យនៅខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង