ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព ខណ្ឌបឹងកេងកង ចូលរួមប្រជុំស្ដាប់ទទួលផែនការ ត្រៀមកម្លាំងការពារថ្ងៃឈប់ សម្រាកពិធីបុណ្យអុំទូក«ង»៣ថ្ងៃ..!

98

ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកងនារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌបឹងកេងកង គឺលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំគណៈអភិបាល .អធិការនគរបាលខណ្ឌ .មេបញ្ជាការកងរាជអាវុធខណ្ឌ .គណៈនាយករដ្ឋបាល ប្រធានការិយាល័យទាំង១១ .ចៅសង្កាត់ទាំង០៧ .និង មន្រ្តីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំ «គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ» ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Zoom Meeting) ។

ក្នុងឱកាសនោះផងដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានមតិដោយសូមអោយ បងប្អូនបន្ដចូលរួមអនុវត្ដវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា«៣ការពារ និង ៣កុំ»គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង