ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលការស្ថាបនាផ្លូវ បេតុងមួយខ្សែប្រវែងជាង ២ គីឡូម៉ែត្រទទឹងជាង ១០ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅខាងមុខផ្លូវបំបែក គណបក្សប្រជាជនខេត្តព្រះសីហនុ

68

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋស្ថិតនៅក្នុងសង្កាត់លេខ ១ក្រុងព្រះសីហនុ នឹងទទួលបានផ្លូវ បេតុងថ្មីមួយខ្សែធ្វើដំណើរ មានភាពងាយស្រួល ក្នុងពេលឆាប់ៗខាងមុខនេះ នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលការស្ថាបនាផ្លូវ បេតុងមួយខ្សែប្រវែងជាង ២ គីឡូម៉ែត្រទទឹងជាង ១០ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅខាងមុខផ្លូវបំបែក គណបក្សប្រជាជនខេត្តព្រះសីហនុឆ្ពោះទៅ សាលាយុត្តិធម៌ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរមានភាពងាយស្រួល។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកឡើងថាដោយមើលឃើញ ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ប្រកបអាជីវកម្មផ្សេងៗដោយកន្លងមកផ្លូវនេះគឺជាផ្លូវគ្រោះក្រហម មានការខូច ដាច់ ពិបាកក្នុងការធ្វើដំណើរទើបរដ្ឋបាលខេត្ត កសាងស្ថាបនាផ្លូវនេះឡើង ដែលនឹង រួចរាល់នៅ បំណាច់ចុងឆ្នាំ ២០២១ខាងមុខ។

ឯកឧត្តមអភិបាលខេត្តក៍បាននាំឲ្យក្រុមបច្ចេកទេសត្រូវអនុវត្តការស្ថាបនាទៅតាម ស្តង់ដារនិងមានគុណភាព សម្រាប់ការប្រើប្រាស់បានយូរ ហើយក្រោយការស្ថាបនារួចរាល់សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ផ្លូវទាំងអស់ត្រូវចូលរួម ថែទាំគឺមិនត្រូវ ដឹកលើស ទំងន់កំណត់ ដែលធ្វើឲ្យផ្លូវឆាប់ខូច ទាំងអស់នេះយើងត្រូវចូលរួមទាំងអស់គ្នា ទើបធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលស្ថាបនានៅក្នុងក្រុង នៃខេត្តព្រះសីហនុ ប្រើប្រាស់បានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង