ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រួសារសព ៧រូប ទទួលមរណៈភាព ដោយជំងឺកូវី-19 នៅសង្កាត់ស្វាយប៉ាក ទទួលបានអំណោយដ៏ថ្លៃថ្លា តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

31

 

ភ្នំពេញ៖គ្រួសារសព ៧រូប ដែលទទួលមរណៈភាពដោយជំងឺកូវី-19 នៅសង្កាត់ស្វាយប៉ាក ទទួលបានអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នៅព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ បានដឹកនាំ មន្ត្រីការិយាល័យ នៃរដ្ឋបាលខណ្ឌឫស្សីកែវ លោកស្រីចៅសង្កាត់ លោក-លោកស្រីចៅសង្កាត់រងទី១-ទី២ ក្រុមប្រឹក្សាសង្កាត់ស្វាយប៉ាកយុវជន ចុះសួរសុខទុក្ខ បានផ្តល់ជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានដូចជា អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកសុីអុីវ ១យួរ និង ថវិកា ២,០០០,០០០រៀល ក្នុងមួយគ្រួសារសព ដេីម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយបងប្អូនប្រជាពលរដ្ឋយេីង នៅទូទាំងប្រទេស ។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌបានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋចូលរួមបន្តអនុវត្ត វិធានរបស់សុខាភិបាល និង អនុវត្តអោយខានតែបាននូវ ៣កុំ និង ៣ការពារ ដេីម្បីជៀសផុតពីជម្ងឺកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង