ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋជាង៦00 គ្រួសារ នៅសង្កាត់ចោមចៅ ៣ ទទួលបានអំណោយសម្ដេចតេជោនាយករដ្ឋមន្ត្រី

43

 

ភ្នំពេញះ ដោយមើលឃើញពីស្ថានភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋ តាម
មូលដ្ឋាន ក្នុងបរិបទកូវីត19នេះ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រុម ការងារចុះជួយមូលដ្ឋាននិងអាជ្ញាធរផ្ទាល់ បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋជាង600គ្រួសារ នៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

នៅក្នុងពិធីចែកអំណោយដែលបានធ្វើ នាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ លោក សាំ ពិសិដ្ឋ ប្រធានក្រុមការ ងារចុះជួយខ័ណ្ឌពោធិ៍សែនជ័យបានមាន ប្រសាសន៍ថា អំណោយរបស់សម្ដេចតេជោនេះថ្វីត្បិតតែមិនអាចដោះស្រាយជីវភាពបងប្អូនបានធូរធារក៏ពិតមែន តែវាជាទឹកចិត្តគិតគូរ អាណិត ស្រលាញ់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងមានការលំបាកខ្វះខាតជីវភាពអាចដោះស្រាយបានមួយគ្រាផងដែរ។

លោក សាំ ពិសិដ្ឋ ក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការ ជាប់ជានិច្ចអនុវត្តនូវវិធាននានារបស់ក្រសួងសុខាភិបាលក៏ដូចជាអនុសាសន៍ណែនាំរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដោយមិនត្រូវធ្វេសប្រហែសនិងមើលស្រាលជាដាច់ខាតចំពោះជំងឺកូវីដ19 ដែលបានយាយីដល់អាយុជីវិត និងបំផ្លាញសេដ្ឋកិច្ចសង្គមជាច្រើនឆ្នាំមកនេះ។
ជាមួយគ្នានេះ លោក ហែម ដារិទ្ធ អភិបាល ខណ្ឌពោធិ៍សែនជ័យ ក៏បានណែនាំដល់បងប្អូនឲ្យមានការរស់នៅប្រកបដោយអនាម័យខ្ពស់ចេះបន្ស៊ាំខ្លួនជាមួយនឹង covid-19 តាមរយៈការអនុវត្តនៅវិធានការនានារបស់ក្រសួងសុខាភិបាលក៏ដូចជាប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស រក្សាគម្លាតនិងឧស្សាហ៍លាងដៃសម្អាតខ្លួនប្រាណឲ្យបានញឹកញាប់ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ19។

បន្ថែមពីនេះលោកអភិបាលក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងរាប់តាំងពីដុសទី១ ទី២និងដុសជំរុញជាដើម សូមនាំគ្នាទៅចាក់ឲ្យបានគ្រប់គ្នានៅតាមមណ្ឌលសុខភាពដែលនៅក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់។
លោក ហែម ដារិទ្ធ ក៏បានរំលឹកទៀតថា នៅប៉ុន្មានខែខាងមុខនេះ គឺដល់ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដូច្នេះសូមបងប្អូនទៅចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះដើម្បីទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលខ្លួនពេញចិត្តឲ្យបានច្រើនកុះករ៕

អត្ថបទដែលជាប់ទាក់ទង