ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វី សុភ័ស និង ទូច ដេវីដនរណាជាម្ចាស់ប្រាក់លាន ព្រឹត្តិការណ៍Ultimate Boxing Championship ?

86

ភ្នំពេញ៖ថ្ងៃទី២៨វិច្ឆិកាខាងមុខនេះការប្រកួតប្រដាល់សកលក្នុងព្រឹត្តិការណ៍ Ultimate Boxing Championship បានឈានដល់វគ្គផ្ដាច់
ព្រ័ត្រហើយដោយអ្នកប្រដាល់ជម្រើសជាតិ២រូបគឺវី សុភ័ស និង ទូច ដេវីដនឹងត្រូវជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ។
សម្រាប់អ្នកឈ្នះនឹងបានទទួលប្រាក់រង្វាន់ចំនួន៣.០០០.០០០រៀល ចំពោះអ្នកចាញ់បានទទួល១.០០០.០០០រៀល ។កាលពីថ្ងៃទី១៤វិច្ឆិកាអ្នកប្រដាល់ទាំង២រូបនេះជួបប្រកួតគ្នាម្ដង ហើយដោយសុភ័សបានទទួលជ័យជំនះលើដេវីដដោយពិន្ទុ ។កាលនោះដេវីដជាអ្នកដែលអង្គុយរងចាំក្នុងខណៈដែលសុភ័សត្រូវជួបប្រកួតជាមួយម៉ាង ព្រហ្មម៉ាញជាមុនសិនតែសុភ័សប្រើពេលតែ២ទឹកប៉ុណ្ណោះផ្ដួលព្រហ្មម៉ាញបាន
ហើយបន្ទាប់មកសុភ័សបានយកឈ្នះពិន្ទុលើដេវីដដែលអង្គុយចាំទៀតផង ។

សម្រាប់ជំនួបនៅវគ្គផ្ដាច់ព្រ័ត្រនេះមិនប្រាកដថាសុភ័សបានទទួលជ័យជំនះម្ដងទៀតនោះទេហើយក៏មិនប្រាកដថាដេវីដអាចនឹងសងសឹកយកឈ្នះវិញបានដែរ ។ចន្លោះពីការប្រកួតលើកមុនមកដល់ថ្ងៃទី២៨វិច្ឆិកាខាងមុខនេះពួកគេសុទ្ធតែប្រឹងប្រែងហ្វឹកហាត់ដូចគ្នា និង
ស្វែងរកចំណុចខ្សោយរបស់គ្នាទៅវិញទៅមកទៀតផង ។
សុភ័សបាននិយាយថាការប្រកួតនេះគេត្រៀមខ្លួនបានល្អណាស់ ។ទាំងកម្លាំង បច្ចេកទេស កលល្បិច និងសុខភាពគេត្រៀម និង ថែរក្សាបានជានិច្ច ។

ចំពោះដេវីដវិញគេទទួលស្គាល់ថាសុភ័សមិនមែនជាអ្នកប្រដាល់ដែលងាយស្រួលផ្ដួលនោះឡើយតែរាល់ចំណុចខ្វះខាត
របស់គេគឺគេបានបំពេញបានល្អ ។គេរង់ចាំតែថ្ងៃប្រកួតមកដល់តែប៉ុណ្ណោះ ។វី សុភ័ស និង ទូច ដេវីដនរណាជាម្ចាស់លុយ៣លានរៀល ?
ចំពោះការជួបគ្នាក្នុងតំណែងគូឯកនោះអ្នកប្រដាល់មឿន សុខហ៊ុចក្លិបនាយកដ្ឋានអង្គរក្សត្រូវបានផ្គូរផ្គងឲ្យ្រកួតជាមួយអ្នកប្រ
ដាល់ថៃ រិទ្ធីមកពីសមាគមប្រដាល់ក្រសួងការពារជាតិ ។
អតីតកាលរបស់អ្នកប្រដាល់ទាំង២រូបជាអ្នកប្រដាល់គុនខ្មែរតែសម្រាប់ថៃ រិទ្ធីគេមិនត្រឹមតែជាអ្នកប្រដាល់គុនខ្មែរប៉ុណ្ណោះទេគេជា
អ្នកវ៉ៃក្នុងទ្រុងទៀតផងគ្រាន់តែគេមិនសូវមានឈ្មោះបោះសម្លេងប៉ុណ្ណោះ ។ពេលនេះគេជួបគ្នាលើសង្វៀនដែលប្រើតែកណ្ដាប់ដៃមិនដឹងថា
នរណាជាអ្នកឈ្នះនោះឡើយ ។

ជួបគ្នាក្នុងតំណែងគូឯករងអ្នកប្រដាល់រឿម វណ្ណៈក្លិបនារាយណ៍តេជៈប្រកួតក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាមជាមួយអ្នកប្រដាល់សែត សារឹតមកពីសមាគមប្រដាល់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
វណ្ណៈជាអតីតកាលអ្នកប្រដាល់គុនខ្មែរហើយអ្នកប្រដាល់រូបនេះកែងរហ័សណាស់ ហើយវ៉ៃចូលចិត្តប្ដូរតែចិត្តរបស់គេមិនសូវធំនោះឡើយ ។ជំនួបនេះវណ្ណៈទំនងជាលំបាកយកឈ្នះលើសារឹតហើយមើលទៅ ។
អេលីត រស្មីក្លិបនាយកដ្ឋានអង្គរក្សត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថា រីវ៉ាមកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
អ្នកប្រដាល់ជម្រើសជាតិអំ ខេមប្រកួតជាមួយអ្នកប្រដាល់ឈុត ប្រាក់កាក់មកពីក្លិបប្រដាល់តាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។ចំពោះគូបើកឆាកវិញនោះអ្នកប្រដាល់ធា រិទ្ធីប្រកួតជាមួយអ្នកប្រដាល់នូវ ដារ៉ូ ៕

អត្ថបទដែលជាប់ទាក់ទង