ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខប៉េងប៉ុង សួរសុខទុក្ខ កីឡាជម្រើសជាតិ

85

ភ្នំពេញ៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា អមដំណើរដោយ អនុប្រធានសហព័ន្ធ លោកអគ្គលេខាធិការ សមាជិកប្រតិបត្តិមួយចំនួនទៀត និង ប្រធានក្រុមហ៊ុន LIXIN Group បានចុះសាកសួរសុខទុក្ខ សំណេះសំណាល និង ឧបត្ថម្ភគ្រឿងបរិភោគ ថវិកាជូន គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ។

ជាមួយនឹងការចុះសួរសុខទុក្ខនេះឯកឧត្តមនាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធប្រធានសហព័ន្ធឧបត្ថម្ភថវិកា១៥នាក់ដោយម្នាក់ៗ
បានទទួលចំនួន២០០ដុល្លារអាមេរិក(ប្រាក់សរុប ចំនួន ៣,០០០ ដុល្លារអាមេរិក) ឯកឧត្តម បណ្ឌិត ដួង ហេង អនុប្រធានទី១ ឧបត្ថម្ភ កៅស៊ូ រ៉ាកែត ចំនួន ៣០ បន្ទះ (ម្នាក់ ២ បន្ទះ) លោក ឧកញ៉ា តែ សុខហុង អនុប្រធានទី២ ឧបត្ថម្ភ ១លាន រៀល (ចំណាយទិញសម្ភារៈផ្សេង)
-លោកប្រធាន ក្រុមហ៊ុន LIXIN Group ឧបត្ថម្ភដល់គ្រូបង្វឹក-កីឡាករ កីឡាការិនី ជម្រើសជាតិ ម្នាក់ ២០០ ដុល្លារអាមេរិក (សរុប ៣,០០០ ដុល្លារអាមេរិក) និងទឹកសុទ្ធ ចំនួន៥០០យួរ ។

ជាមួយគ្នានេះដែរសហព័ន្ធបានផ្ដល់ជូននូវគ្រឿងបរិភោគមួយចំនួនធំ រួមមាន យ៉ៅអួរ (Yogurt) ចំនួន ៥ កេស = ២៤០ កំប៉ុង ទឹកគោះស្រស់ (Duch milk) ចំនួន ១០ ដប ទឹកក្រូចស្រស់ ចំនួន ៣ កេស= ៣៦ដបពងមាន់ស្រែ ចំនួន ២០០គ្រាប់ថង់ដាក់សំរាម ទំហំ១០គីឡូក្រាមចំនួន៥គីឡូក្រាម ។

ក្រៅពីនេះនៅមានដំឡូងបារាំង ចំនួន ១០គីឡូសាច់គោ ស្រស់ ចំនួន ៥គីឡូក្រាម ពងមាន់ធម្មតា ចំនួន ២០០គ្រាប់ប៉ាតេ ចំនួន ៤ គីឡូក្រាមខ្ទឹមស ចំនួន ១ គីឡូក្រាម ខ្ទឹមបារាំង ចំនួន ៣ គីឡូក្រាម និង នំបុ័ង មួយចំនួនសម្រាប់ជួយសម្រាលដល់ជីវភាពគ្រូបង្វឹក កីឡាករ កីឡាការិនី ជម្រើសជាតិដែលខិតខំធ្វេីការហ្វឹកហាត់បិទខ្ទប់។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន ធ្វើការត្រួតពិនិត្យ ទស្សនាទីលានហ្វឹកហាត់ត្រៀមប្រកួត SEA GAME 2023 នៅពហុកីឡដ្ឋានជាតិមរតកតេជោ និង បានជួបពិភាក្សា ជាមួយគណ:កម្មាធិការប្រត្តិបត្តិសហព័ន្ធ អំពីបញ្ហាផ្សេងៗទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង