ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីបច្ចេកទេស២រូប និងអ្នកប្រដាល់គុនខ្មែរមួយរូប ទទួលទណ្ឌកម្ម

278

 

ភ្នំពេញ៖ប្រមុខប្រដាល់គុនខ្មែរគឺឯកឧត្តមទត្តមសេនីយ៍ឯកតែមម៉ឺនកាលពីថ្ងៃអង្គារទី៣០វិច្ឆិកាម្សិលម៉ិញបានសម្រេចដាក់ពិន័យអាជ្ញាកណ្ដាមួយរូប និង កីឡាករប្រដាល់មួយរូបដែលបំបានគូប្រកួតខុសលក្ខណៈបច្ចេកទេស ។
អ្នកប្រដាល់ដែលទទួលការដាក់ពិន័យនោះគឺកីឡាករធន ក្របីអ្នកប្រដាល់ក្លិបកងយោធពលខេមរភូមិន្ទដែលនៅក្នុងការប្រកួតថ្ងៃ
ទី២៧វិច្ឆិកានៅសង្វៀនបាយ័នស្ទឹងមានជ័យបានបំពានលើគូប្រកួតរបស់ខ្លួនគឺសូដា សុភាព ។អ្នកប្រដាល់រូបនេះត្រូវបានគណៈកម្មាធិការប្រ
តិបត្តិរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរសម្រេចផ្អាកការចាប់គូមិនឲ្យប្រកួតរយៈពេល០៦សប្តាហ៍។
ជាមួយគ្នានេះដែរសហព័ន្ធក៏សម្រេចផ្អាកការងារជាបណ្តោះអាសន្នរយៈពេល៦សប្តាហ៍ចំពោះអាជ្ញាកណ្តាលលោក ម៉ី រតនៈ និង លោក ស៊ឺនដែលជាប្រធានគណៈវិនិោច្ឆ័យហង្សសម្រាប់ការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះជាបណ្ដោះអាសន្នរយៈពេល៦សប្ដាហ៍ដូចគ្នា
ដែរ ។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរតែងតែដាក់ទណ្ឌកម្មចំពោះមន្ត្រីបច្ចេកទេសដែលបំពេញការងារលម្អៀងទោះបីជាចេតនា ឬ អចេតនា ដោយដើម្បីពង្រឹងនូវភាពយុត្តិធម៌ចំពោះកីឡាករ ។រីឯកីឡាករដែលប្រកួតខុសលក្ខណៈបច្ចេកទេសក៏ត្រូវទទួលទណ្ឌកម្មដូចគ្នាទៅតាម
ទំហំនៃកំហុសរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង