ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខតេក្វាន់ដូITF ទៅមើលការហ្វឹកហាត់បិទខ្ទប់នៅពហុកីឡាដ្ឋានមរតកតេជោ

43

ភ្នំពេញ៖កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២១ម្សិលម៉ិញនេះ ឯកឧត្តមកែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF(International Taekwondo Federation) កម្ពុជាបានចុះសួរសុខទុក្ខ ក្រុមកីឡាករកីឡាការិនី ជម្រើសជាតិITF ដែលកំពុងធ្វើការហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡាដ្ឋានមរតកតេជោ ។

នេះជាការហ្វឹកហាត់ដើម្បីត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយមាន ការសម្របសម្រួលពីសំណាក់លោកប្រធាន ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោកគ្រូបង្វឹក ប៉ាល់ ជីវ័ន្តបានប្រាប់តាមអនឡាញថា ឯកឧត្តមប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបានលើកទឹកចិត្តឲ្យក្រុមអត្តពលិកកីឡាតេក្វាន់-ដូ ITFទំាងអស់ត្រូវប្រកាន់ភ្ជាប់នូវវិន័យ ក្រមសីលធម៌ ការស្នាក់នៅ និងការខិតខំប្រឹងប្រែងហ្វឹកហាត់គោលបំណង ដណ្តើមមេដាយនាព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកគ្រូបង្វឹករូបនេះបានបន្តថា លោកអំពាវនាវឲ្យលោកគ្រូត្រូវស្វែងរកចិត្តសាស្ត្រ ក្រុមកីឡាករ-កីឡាការិនី ITF និងធ្វើការសហការគ្នា ជាក្រុមដើម្បីដណ្តើមមេដាយ ជូនជាតិនាឆ្នាំ២០២៣ ដែលគោលដៅរបស់សហព័ន្ធដំណើរឆ្នោះ ទៅរកមេដាយ SEA GAMES 2023។ ចំណែកការស្នាក់នៅត្រូវតែអនាម័យខ្ពស់ និងមិនបង្កបញ្ហណាមួយ ក្នុងមណ្ឌលហ្វឹកហាត់ឡើយ ព្រមទំាងសម្តែងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ក្នុងឳកាសសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវវិមានកីឡដ្ឋានជាតិមរតកតេជោ៕

អត្ថបទដែលជាប់ទាក់ទង