ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២ធ្នូនេះ ក្រុមជម្រើសជាតិកម្ពុជា ចេញដំណើរទៅចូលរួបព្រឹត្តិការណ៍ AFF Suzuki Cup

68

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជាបានចេញដំណើរ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរីដើម្បី ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯក ប្រចាំតំបន់អាស៊ីអាគ្នេយ៍AFF Suzuki Cup 2020បន្ទាប់ពីក្រុមកម្ពុជាប្រមូលផ្តុំហ្វឹកហាត់ក្នុងស្រុក
បាន១សប្តាហ៍ មកនោះ។

ការប្រកួតទើបតែធ្វើនៅចុងឆ្នាំ២០២១នេះដោយសារតែការរំខាននៃកូវីដ ១៩តនេះជា ព្រឹត្តិការណ៍សម្រាប់ឆ្នាំ២០២០។ AFF SUZUKI CUP 2020 ដែលមាន១០ក្រុមចូលរួមនេះ ចែកជាពីរពូលដែល ពូលA មាន ម្ចាស់ផ្ទះសិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា, ហ៊្វីលីពីន និងក្រុមទីម័រខាងកើត ចំពោះពូល B មាន ក្រុមកម្ពុជា, ម៉ាឡេស៊ី,ឥណ្ឌូណេស៊ី, ឡាវ, និងក្រុមវៀតណាម ដែលជាក្រុមការពារម្ចាស់ដំណែងជើងឯកឆ្នាំ២០១៨។

សម្រាប់កម្ពុជាដែលត្រូវលេង៤ប្រកួតក្នុងពូលនោះ គឺត្រូវប្រកួតបើកឆាកជាមួយក្រុមម៉ាឡេស៊ី មុនគេ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១, ប៉ះជាមួយក្រុមឥណ្ឌូណេស៊ី នាថ្ងៃទី៩ ខែធ្នូ, បន្តប៉ះជាមួយក្រុមឡាវ នាថ្ងៃទី១៥ ខែធ្នូ និង១ប្រកួតចុងក្រោយជួបជាមួយក្រុមខ្លាំងវៀតណាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាលោក ភា សុភ័ក្ត្រាបញ្ជាក់ថា ការហ្វឹកហាត់ក្នុងស្រុកគឺកីឡាករទាំងអស់បានព្យាយាមធ្វើបានល្អ ហើយក្រុមនឹងបន្តហ្វឹកហាត់ដោយផ្ទាល់ជាមួយលោកKeisuke Hondaអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបន្ថែមទៀតពេលទៅដល់ប្រ
ទេសសិង្ហបុរី។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ AFF SUZUKI CUP 2020 នឹងចាប់ផ្តើមពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី៕ ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពជា (FFC)
នៅក្នុងរយៈពេល៤ថ្ងៃមុនជំនួបបើកឆាករបស់កម្ពុជាជាមួយម៉ាឡេស៊ីក្រុមកម្ពុជានឹងព្យាយាមធ្វើឲ្យបានល្អទៅតាមស្ថានភាពជាក់ស្តែងដោយរៀបចំកម្មវិធីហ្វឹកហាត់ឲ្យបានប្រសើរនិងត្រៀមការប្រកួតបន្តបន្ទាប់។ជាទូទៅក្រុមគ្រូបង្វឹកបានសិក្សាស្វែយល់របស់ក្រុមនានា
ដែលត្រូវប្រកួតជាមួយកម្ពុជា។

ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាលោក ភា សុភ័ក្ត្រា បានវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់ ដោយពួកគាត់បានព្យាយាមស្វែងយល់ អំពីរបៀបរបបនៃការហ្វឹកហាត់ និងកលល្បិចនៃការលេង។ ទាំងកីឡាករជើងចាស់ និងកីឡាករថ្មីៗ ដែលចូលរួមក្នុងក្រុមជម្រើសជាតិ នាពេលនេះ គឺពួកកាត់ធ្វើបានល្អបានច្រើន ដើម្បីប្រជែងដំណែងក្នុងបេក្ខភាព ជម្រើស១១នាក់ដំបូង។
ពួកគេសុទ្ធតែមានបច្ចេកទេសផ្ទាល់ខ្លួនល្អ ចំពោះបច្ចេកទេសលេងជាក្រុមវិញពួកគេលេងបានល្អ និង មានស្មារតីលេងជាក្រុមទៀតផង។

លោកបន្តថានៅក្នុងបាល់ទាត់ មិនអាចនិយាយរឿងវ័យនោះទេ គឺនិយាយអំពីសមត្ថភាព នៃការលេងដោយត្រូវផ្សាភ្ជាប់ជាមួយគុណសម្បត្តិផ្សេងទៀត រួមទាំងបទពិសោធន៍ អ្នកដឹកនាំលេង ៕

អត្ថបទដែលជាប់ទាក់ទង