ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកណ្តាលប្រកាស បើកការប្រកួតកីឡា មហាជនជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២១

50

ភ្នំពេញ៖ល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តកណ្តាលបានធ្វើពិធី
ចាប់ឆ្នោតនៃ ការប្រកួតកីឡាមហាជន ជើងឯកខេត្តកណ្តាល ឆ្នាំ២០២១ ដែលរយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២១ នៅតាមទីលាននានារបស់ខេត្ត។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២១ហើយក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករកីឡាការិនី នៃប្រភេទកីឡាទាំង៥សម្រាប់ត្រៀមការប្រកួតកីឡាទូទាំង ប្រទេសឆ្នាំ២០២១ នាពេលខាងមុខនេះ។ ព្រឹត្តិការណ៍នេះ រួមមានកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងទាញព្រ័ត្រ ។

លោកបន្តថា ការប្រកួតនេះបាល់ទាត់មាន១៩ក្រុម បាល់ទាត់បុរសមាន១៦ក្រុម បាល់ទាត់នារី៣ក្រុម បាល់ទះបុរស មាន១៤ក្រុម គឺបាល់ទះបុរស៨ក្រុម និងនារី៦ក្រុម អត្តពលកម្មមាន៥ក្រុមដែលមានកីឡាករ កីឡាការិនី សរុប៦០នាក់ រីឯប្រភេទកីឡាទាញព្រ័ត្រ មាន១០ក្រុម នារី១០នាក់ និងបុរស១០នាក់ សរុប១០០នាក់ ។
បាល់ទាត់ និងអត្តពលម្មយើងចាប់ផ្តើមការប្រកួត ជាផ្លូវការនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅទីលានបាល់ទាត់ខេត្ត វិទ្យាល័យ ហ៊ុន សែន សេរីភាព និងវិទ្យាល័យ ហ៊ុន សែន តាខ្មៅនៅទីក្រុងតាខ្មៅ ៕

អត្ថបទដែលជាប់ទាក់ទង