ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហែម គីរី៖ សហព័ន្ធបានទទួល និងប្រគល់មណ្ឌលហែលទឹក បាត់ដំបងពីក្រុមហ៊ុនសាងសង់ រងចាំថ្ងៃបើកសម្ភោស ជាផ្លូវការពីប្រធានសហព័ន្ធ

347

ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការបានប្រាប់ឲ្យដឹងពីខេត្តបាត់ដំបង តាមអនឡាញថា លោក បុង ប៊ុនហួន រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានសហព័ន្ធខ្មែរហែលទឹក ព្រមទំាងជា ប្រធានគណៈកម្មការសាងសង់មណ្ឌលហែលទឹក បាត់ដំបង តំណាងឲ្យលោកទេសរដ្ឋមន្រី្ត ស៊ុន ចាន់ថុល រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរហែលទឹកនាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំមន្រ្តីជំនាញហែលទឹកចុះពិនិត្យ និងទទួលមណ្ឌលហែលទឹកបាត់ដំបង ពីក្រុមហ៊ុនសាងសង់ជាផ្លូវការហើយ រងចាំថ្ងៃសម្ភោធបើកដំណើរតែប៉ុណ្ណោះ។

លោកអគ្គបានបន្តថា សម្រាប់ការចំពិនិត្យនេះលើកចុងក្រោយ រួមមានមន្រ្តីជំនាញផ្នែកសំណង់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រូបលោក ជំនាញមន្ត្រីរបស់សហព័ន្ធខ្មែរហែលទឹក និងមន្រ្តីក្រុមហ៊ុនពិនិត្យដើម្បីចុះហត្ថលេខា ប្រគល់ជាផ្លូវការជូនសហព័ន្ធខ្មែរហែលទឹក ចំពោះមណ្ឌលហែលទឹកបាត់ដំបង នៅខេត្តបាត់ដំបង។ ការចុះពិនិត្យលើកនេះគ្មានបញ្ហាធំដុំឡើយ វានៅសល់តែការសម្អាត និងកែសម្រួលនូវចំណុចតិចតូចបន្ថែមទៀត ហើយក្រុមហ៊ុមនៅតែបន្តជួយថែទំាង និងកែសម្រួលនូវអ្វីដែលប្រឈមុខរយៈពេល១ឆ្នាំទៀត ព្រមទាំងបង្រៀនដល់ មន្រ្តីរបស់សហព័ន្ធខ្មែរហែលទឹក រយៈពេល៣ខែទើបក្រុមហ៊ុនដកមន្ត្រីរបស់ខ្លួនវិញ។

លោកគីរីបន្ថែមទៀតថា រយៈពេល៣ខែ ដែលបង្រៀនដល់មន្រ្តីរបស់ សហព័ន្ធដូចជាផ្នែកថែទាំ សម្អាតអាងហែលទឹក និងការងារផ្សេងៗទៀត។ ចំពោះការងារទាំងអស់ នៅមណ្ឌលហែលទឹកបាត់ដំបង យើងបានប្រគល់ និងទទួលជាស្ថានពរហើយ លោកបានរៀបចំ មន្រ្តីរបស់សហព័ន្ធចុះមកធ្វើការគ្រប់គ្រង និងថែទាំបណ្តុះអាសន្នរហូត ដល់ថ្ងៃសម្ភោធ បើកឲ្យប្រើប្រាស់ជាផ្លូវការដោយ ការរងការសម្រេចរបស់លោកទេសរដ្ឋមន្រី្ត ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរហែលទឹកហើយ ជាបណ្តុះអាសន្នយើងមិនទាន់ បើកដំណើរការឡើយ៕

អត្ថបទដែលជាប់ទាក់ទង