ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡា កាយសម្ព័ន្ធកម្រិត១ និងបោះជម្រំ

265

ភ្នំពេញ៖វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្រិត១ និងបោះជំរុំ (Class P3+Tranning Camp) ដែលដំណើរការពីថ្ងៃទីមក នោះបានបញ្ចប់ហើយនៅព្រឹកថ្ងៃទី៧ធ្នូនេះ នៅបឋមសិក្សាសាលាលេខ៥ ខេត្តកំពង់ឆ្នាំង។

វគ្គបណ្តុះបណ្តាលនេះគឺផ្តោតសំខាន់ទៅលើផ្នែកទ្រឹស្តីតែ៣០ភាគរយទេ ដោយប្រើប្រាស់ការអនុវត្តដោយផ្ទាល់៧០ភាគរយ ដោយសារផ្នែកទ្រឹស្តីសហព័ន្ធធ្លាប់ បានបើកបង្រៀនច្រើនវគ្គមកហើយ។

វគ្គនេះមានសិក្ខាកាមចូលរួមចំនួន២២នាក់ មកពីខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ក្រចេះ និងរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។
ចំពោះលទ្ធផលសិក្សាវិញនោះមានសិក្ខាកាម ចំនួន១០រូបស្មើនឹង៤៥,៤៥ភាគរយបាន ទទួលនិទ្ទេសល្អ៨រូវស្មើនឹង៣៦,៣៦ភាគរយបានទទួលនិទ្ទេសល្អបង្គួរ និង ៤រូបស្មើនឹង១៨,១៨ភាគរយបានទទួលនិទ្ទេសមធ្យម ។

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោកណយផាណាបានលើកឡើងថា «វគ្គបណ្តុបណ្តាលគឺជាចំណែកដ៏សំខាន់
ក្នុងការបញ្ជ្រាបចំណេះដឹងដល់ គ្រូបង្វឹកកីឡាកាយសម្ព័ន្ធដើម្បីដើរឲ្យទាន់ បច្ចុប្បន្នភាពរបស់អន្តរជាតិក៏ដូចជាបន្តដំណើរ ការអភិវឌ្ឍឆ្ពោះទៅទទួលរៀបចំធ្វើជា ម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ជា ប្រវត្តិសាស្ត្រជាលើកដំបូងរបស់ ព្រះរាជាណាចក្រកម្ពុជា»។
ក្នុងនាមជាគ្រូឧទ្ទេសប្រចាំវគ្គសិក្សានេះ លោក ណយ ផាណា បានបន្ថែមទៀតថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការបញ្ជ្រាបចំណេះដឹងជូនដល់ដល់ គ្រូបង្វឹកហើយគ្រូបង្វឹកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនឹងយកចំណេះដឹង នៃក្បួនច្បាប់ថ្មីៗទាំងនេះទៅបង្ហាត់បង្រៀន ដល់កីឡាករ កីឡាការិនីកាន់តែរីកចម្រើន និងដើរទាន់ការអភិវឌ្ឍន៍ថ្មីៗរបស់ ប្រភេទកីឡាកាយសម្ព័ន្ធអន្តរជាតិ។

លោកក៏បានបង្ហាញនូវក្តីសង្ឃឹមថា តាមរយៈវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់នេះ នឹងជួយជំរុញការអភិវឌ្ឍឲ្យកាន់តែល្អប្រសើរ ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជាយើង ខណៈគោលការណ៍ថ្មីៗនេះក៏ម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២នៅប្រទេសវៀតណាម នឹងយកទៅអនុវត្តតាមការវិវឌ្ឍថ្មីនៃប្រភេទកីឡាកាយសម្ព័ន្ធនេះដែរ។
វគ្គបណ្តុះបណ្តាលនេះគឺផ្តោតសំខាន់ ទៅលើផ្នែកទ្រឹស្តីតែ៣០ភាគរយទេ ដោយប្រើប្រាស់ការអនុវត្ត ដោយផ្ទាល់៧០ភាគរយ ដោយសារ ផ្នែកទ្រឹស្តីសហព័ន្ធធ្លាប់បានបើកបង្រៀនច្រើនវគ្គមកហើយ។ វគ្គនេះមានសិក្ខាកាម ចូលរួមចំនួន២២នាក់ មកពីខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ក្រចេះ និងរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងនាមជាគ្រូឧទ្ទេសលោកក៏បាន ចែករំលែកនូវចំណេះដឹងថ្មីៗបន្ទាប់ពីលោក បានចូលរួមសន្និបាតសហព័ន្ធកីឡា កាយសម្ព័ន្ធលើកទី៨៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសទួរគី គឺសហព័ន្ធអន្តរជាតិនេះបានអនុម័ត ទៅលើការផ្លាស់ប្តូរលក្ខន្តិកៈមួយចំនួន ស្របពេលដែលក្បួនច្បាប់ នៃអាអេរ៉ូប៊ិកផ្លាស់ប្តូរស្ទើរតែទាំងស្រុង។ ដូច្នេះលោកបានខិតខំជំរុញឲ្យវគ្គនេះធ្វើឡើងឲ្យបានលឿន។
ជាមួយគ្នានោះ លោកអគ្គលេធិការក៏ បានបង្ហាញនូវភាពកក់ក្តៅក្រៃលែង ចំពោះការយកចិត្តទុកខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលឯកឧត្តមបណ្ឌិតតែងតែ ប្រឹងប្រែងអភិវឌ្ឍន៍វិស័យកីឡា
កាយសម្ព័ន្ធជានិច្ច។
ក្នុងបរិបទជំងឺកូវីដ ១៩នេះឯកឧត្តមបណ្ឌិតក៏តែងតែក្រើន រំឭកឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការសុខាភិបាលដើម្បីបង្ការពីជំងឺ
កូវីដ១៩ជាសកលនេះជាពិសេស គឺឯកឧត្តមបណ្ឌិតយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសុខភាពឲ្យបានល្អ ក្នុងវគ្គសិក្សានេះនិងបន្តភ្ជាប់ការរៀបចំ ប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិតថោងខុន លើកទី៥នៅខេត្តកំពង់ឆ្នាំងពីថ្ងៃទី៨ដល់១៣ធ្នូ ឆ្នាំ២០២១។
សូមបញ្ជាក់ថាវគ្គនេះក្រៅពីឧទ្ទេសនាម ដោយលោកណយ ផាណាក៏មានការចូលរួមឧទ្ទេសនាម ពីគ្រូជំនួយរបស់សហព័ន្ធគឺលោក
សោ សុផេងដែលជាគ្រូឯកទេស មានកម្រិត FIG Academy Level 1 and and Level 2 in Artistic and Aerobic Gymnastic ។
ក្នុងនាមមហាគ្រួសារកីឡាកាយសម្ព័ន្ធកម្ពុជា លោកណយផាណាបានបង្ហាញការគោរពដ៏ជ្រាលជ្រៅ បំផុតចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ ហើយក្នុងនោះវិស័យ កីឡាកាយសម្ព័ន្ធក៏មានឱកាស បានបន្តដំណើរការអភិវឌ្ឍឲ្យកាន់តែ ល្អប្រសើបន្ថែមទៀត ជាពិសេសគឺគោលដៅឆ្ពោះ ទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣តែម្តង៕

អត្ថបទដែលជាប់ទាក់ទង