ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទ្រីយ៉ាត្លុងបោះជំរំហ្វឹកហាត់ មុនប្រកួតជើងឯកថ្នាក់ជាតិ

82

ខេត្តកែប: ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ កម្មវិធីបោះជំរំហ្វឹកហាត់កីឡាទ្រីយ៉ាត្លុងកម្ពុជា កំពុងដំណើរការពីថ្ងៃទី៤ដល់ថ្ងៃទី១១ ខែធ្នូ នៅខេត្តកែប ដើម្បីត្រៀមចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកែប។
លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គូសបញ្ជាក់ថា ការបោះជំរំហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាទ្រីយ៉ាត្លុងនេះទទួលបានបង្វឹកពីគ្រូបង្វឹកជាតិ-អន្តរជាតិចំនួន៣រូប គឺលោក Francisco ជនជាតិអ៊ីតាលី ដែលជាអ្នកជំនាញផ្តល់ការបង្រៀនតាមប្រព័ន្ធអនឡាញ, លោក Derrick Murray ជនជាតិណូវែលសេឡង់ ដែលជាគ្រូបង្វឹកជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា (បង្ហាត់ផ្ទាល់) និងគ្រូជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជា លោក ចេង ចាន់ដារ៉ា ជាអ្នកជួយសម្របសម្រួល។ គោលដៅនៃការបោះជំរំហ្វឹកហាត់នេះ គឺដើម្បីត្រៀមចូលរួមប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលគ្រោងធ្វើឡើងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកែប។

អគ្គលេខាធិការរូបនេះបញ្ជាក់ថា ការបោះជំរំហ្វឹហាត់នេះទទួលបានការគាំទ្រ ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តាមរយៈអង្គការសាមគ្គីអូឡាំពិក (OS) និងក្រោមការឧបត្ថម្ភគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា។ ជាទូទៅ សម្រាប់ការហ្វឹកហាត់បង្កើន គុណភាពបច្ចេកទេសរបស់ក្រុមជម្រើជាតិ គឺសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាតែងតែ ស្នើសុំទៅក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រមូល ផ្តុំហ្វឹកហាត់រយៈពេលវែង នៅខេត្តកែបនេះ សម្រាប់ការត្រៀមចេញ ទៅប្រកួតស៊ីហ្គេម និងការប្រកួតអន្តរជាតិនានា។

អត្ថបទដែលជាប់ទាក់ទង