ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ចប់វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាលអន្តរជាតិ តេក្វាន់ដូ WT

62

ភ្នំពេញ៖វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលនិងចៅក្រមតេក្វាន់ដូWTថ្នាក់ជាតិឆ្នាំ២០២១ដើម្បីត្រៀមការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT(World taekwondo) ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នាពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៨ធ្នូ ។

រៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូWTក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភក្រសួងអប់រំយុវជន និងកីឡាបានបញ្ចប់ដោយជោគជ័យ។
ក្នុងឳកាសបិទវគ្គខាងលើកនេះដោយមានការអញ្ជើញ ចូលរួមលោកម៉ៅស្រេងអនុប្រធានខេមរសហព័ន្ធតេក្វាន់ដូ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT លោក ទុយ វិច្ឆិកា ប្រធានការិយាកីឡាទំនើបតំណាងលោក ហ៊ុន សាមុត នាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី សុខ ធីតា Manager សាលា ACE សាខាចាក់អង្រែក្រោម
លោកបណ្ឌិត ជ្រិន សុធា ដែលជាអគ្គលេខាធិការសហព័ន្ធ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមតេក្វាន់ដូWTថ្នាក់ជាតិប្រចាំឆ្នាំ២០២១ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE សាខាចាក់អង្រែក្រោម ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានសិក្ខាកាមមកពី បណ្តាក្លិបកីឡាតេក្វាន់ដូWT រាជធានី-ខេត្ត សរុបចំនួន ២០នាក់មានស្រី៨នាក់ ក្នុងនោះមកពីខេត្តបាត់ដំបងចំនួន ៤នាក់ ស្រី ១នាក់ ខេត្តសៀមរាបចំនួន៣នាក់ ខេត្តមណ្ឌលគិរីចំនួន១នាក់ និងរាជធានីភ្នំពេញចំនួន ១២នាក់ ស្រី ០៧នាក់។
លោកបានបន្តថា វគ្គនេះអាចដំណើរការទៅ បានដោយសារមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿនដល់ការអភិវឌ្ឍន៍របស់ ខេមរសហព័ន្ធតេក្វាន់ដូប្រចាំឆ្នាំ២០២១ទាន់ពេលវេលា និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ដល់លោកប្រធានបានផ្តល់ ទីតាំងរៀបចំវគ្គបណ្តុះបណ្តាលនេះ ឡើងសម្រាប់ជាឱកាសដល់សិក្ខាកាមទាំងអស់ បានក្រេបយកចំណេះដឹងថ្មីៗ និងទទួលនូវបទពិសោធន៍ជាច្រើនទៀត ពីគ្រូបង្គោលជាអាជ្ញាកណ្តាលអន្តរជាតិ ក្នុងការត្រៀមខ្លួនក្លាយជា អាជ្ញាកណ្តាលអន្តរជាតិបន្តវេនជំនាន់ក្រោយៗ ។

នេះជាក្តីសង្ឃឹមសម្រាប់ខេមរសហព័ន្ធតេក្វាន់ដូនៃការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ចំពោះការចូលរួមរបស់សិក្ខាកាម និងគណៈកម្មការទាំងអស់ ត្រូវអនុវត្តតាមវិធានការ ការពាររបស់ក្រសួងសុខាភិបាល និងតាមអនុសាសន៍ណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក ម៉ៅ ស្រេង ក៏បានមានប្រសាសន៍ដែរថា វគ្គបណ្តុះបណ្តាលនេះនឹងជួយការ ជួយអភិវឌ្ឍន៍ដល់វិស័យកីឡាតេក្វាន់ដូWT នៅកម្ពុជាឲ្យរីកចម្រើនទៅមុខបន្តទៀត។ការរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមថ្នាក់ជាតិ នាពេលនេះគោលដៅចង់ឲ្យ ប្អូនៗយកទៅបម្រើឲ្យការប្រកួតកីឡាតេក្វាន់ដូWT ក្នុងប្រទេស និងឆ្ពោះទៅធ្វើ ជាអាជ្ញាកណ្តាលអន្តរជាតិ សម្រាប់កម្មវិធីប្រកួតកីឡាតេក្វាន់ដូនានា លើឆាកអន្តរជាតិ ពិសេសសម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាSEA GAMES លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។ ក្នុងបរិការណ៍កូវីដ-១៩ ខ្ញុំសូមផ្តាំផ្ញើដល់ អាជ្ញាកណ្តាល-ចៅក្រមទាំងអស់ សូមគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ត្រូវការពារខ្លួន ដោយអនុវត្ត ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។
ជាលទ្ធផលប្រឡងបញ្ចប់វគ្គ មានសិក្ខាកាមចំនួន៣រូបបាន ទទួលលទ្ធផលល្អគឺស្មើនឹង១៥ភាគរយ ៣នាក់ស្មើ១៥ភាគរយ ល្អបង្គួរ ១០នាក់ក្នុងនោះ ស្រី៦នាក់ស្មើ៥០ភាគរយ និងមធ្យម ៧នាក់ ស្រី១នាក់ស្មើ៣៥ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង