ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទ្រីយ៉ាត្លុងប្រកាស ប្រកួត៣វិញ្ញាសា នៅខេត្តកែប

64

ភ្នំពេញ៖លោកងិនសុបញ្ញាអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងបានប្រាប់ពីខេត្តកែបមកថាសម្រាប់ការប្រកួតជើងឯកថ្នាក់
ជាតិនៃកីឡាទ្រីយ៉ាត្លុង (ហែលទឹក ប្រណាំងកង់ និង រត់)នឹងធ្វើនៅខេត្តកែបដោយ សហព័ន្ធកំណត់៣វិញ្ញាសាដាក់ឲ្យប្រកួត ។
សម្រាប់ទ្រីយ៉ាត្លុងនឹងចាប់ផ្ដើមប្រកួត នៅថ្ងៃទី១២ធ្នូតែពេលនេះវិញ្ញាសាមួយ ចំនួនចាប់ផ្ដើមប្រកួតមុនបណ្ដើរៗហើយ ។វិញ្ញាសា
ដែលត្រូវប្រកួតមុននោះមាន ឌូអាត្លុង(Duathlon)ដែលមាន២ប្រភេទកីឡាបញ្ចូលគ្នា គឺទាំងបុរស ទាំងនារីត្រូវចាប់ផ្ដើមដោយការរត់ប្រណាំង
១០គីឡូម៉ែត្របន្ទាប់មកប្រណាំងកង់ ២០គីឡូម៉ែត្រ និងបញ្ចប់ដោយរត់៥គីឡូម៉ែត្រទៀត ។

វិញ្ញាសាអាគ័រត្លុង(Aquatjlug)ដែលមាន២ប្រភេទកីឡាបញ្ចូលគ្នានោះ សម្រាប់បុរាចាប់ផ្ដើមដោយការហែលទឹកចម្ងាយ៣០០ម៉ែត្រ
និងបញ្ចប់ដោយការរត់ប្រណាំងចម្ងាយ២,៥០គីឡូម៉ែត្រ ។

ចំពោះនារិវិញចាប់ផ្ដើមដោយការហែលទឹក ចម្ងាយ៣៥០ម៉ែត្រ និង បញ្ចប់ដោយ
ការរត់ប្រណាំងចម្ងាយ២,៥០គីឡូម៉ែត្រ ។
ទ្រីយ៉ាត្លុង(Triathlon)ដែលមាន ៣ប្រភេទកីឡាបញ្ចូលគ្នានោះទាំកីឡាករ ទាំងកីឡាការិនីចាប់ផ្ដើម ដោយការហែលទឹកចម្ងាយ៧៥០
ម៉ែត្របន្ទាប់មកប្រណាំងកង់ ចម្ងាយ២០គីឡូម៉ែត្រ និង បញ្ចប់ដោយការរត់ប្រណាំង ចម្ងាយ៥គីឡូម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង