ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលលទ្ធផលប្រកួត Duathlon ជើងឯកជាតិនៅខេត្តកែប

82

ភ្នំពេញ៖ថ្ងៃទី១០ធ្នូការប្រកួតកីលាទ្រីយ៉ាត្លុងជើងតឯកជាតិឆ្នាំ២០២១បានចាប់ផ្ដើមដោយការប្រកួតកីឡាឌូអាត្លុង(Duathlon)ទាំងបុរស ទាំងនារីមុនគេ ។

សូមបញ្ជាក់ថាសម្រាប់វិញ្ញាសាឌូអាត្លុងមានចំនួន២ប្រភេទកីឡាបញ្ចូលគ្នាគឺទាំងកីឡាករកីឡាការិនីត្រុវចាប់ផ្ដើមដោយការរត់ប្រណាំង១០គីឡូម៉ែត្របន្ទាប់មកប្រណាំងកង់២០គីឡូម៉ែត្រ និងបញ្ចប់ដោយរត់៥គីឡូម៉ែត្របន្ថែមទៀត ។

ចំពោះលទ្ធផលនៃការប្រកួតសម្រាប់បុរសចំណាត់ថ្នាក់លេខ១បានទៅកីឡាករកាំង ធឿន ចំណាត់ថ្នាក់លេខ២បានទៅកីឡាករ
នាង ពេជ្រពិសិដ្ឋដែលពួកគេទាំង២រូបមកពីក្លិបក្រសួងមហាផ្ទៃជាមួយគ្នា និងចំណាត់ថ្នាក់លេខ៣បានទីកីឡាករថៃ ធុចមកពីក្លិបរបស់ក្រ
សួងការពារជាតិ ។

ចំពោះចំណាត់ថ្នាក់ផ្នែកនារីវិញនោះលេខ១បានទៅកីឡាការិនីអ៊ួន ច័ន្ទភក្ត្រាលេខ២កីឡាការិនីថន សុមាវត្តីដែលកីឡាការិនីទាំង២
រូបនេះមកពីក្លិបក្រសួងមហាផ្ទៃជាមួយគ្នា និងចំណាត់ថ្នាក់លេខ៣បានទៅកីឡាការិនីហ៊ោ ធិតាមកពីក្លិបក្រសួងការពារជាតិ ។

សម្រាប់វិញ្ញាសាឌូអាត្លុងនេះក្រសួងមហាផ្ទៃប្រជែងបានចំណាត់ថ្នាក់លេខ១ និង លេខ២ទាំងកីឡាករ ទាំងកីឡាការិនីតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង