ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលលទ្ធផលប្រណាំង ទូកក្ដោងថ្ងៃដំបូង

282

ភ្នំពេញ៖ ការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅ ខេត្តព្រះសីហនុ បានប្រារព្ធពិធីបើកការប្រកួតផ្លូវការហើយ កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីទេសចរណ៍ និងជាប្រធានគណៈកម្មាធិការរៀបចំការប្រកួត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងវត្តមានចូលរួមពីសំណាក់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមទាំង ៣ប្រទេសផងដែរ។

ការប្រកួតដែលធ្វើឡើងនៅឆ្នេរសុខានោះមានប្រទេសចំនួន៣ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមដែលមានកីឡាករ-កីឡាការិនី ២៧រូប ដែលត្រូវប្រកួតលើ ៥វិញ្ញាសា ។ ប្រភេទវិញ្ញាសា ILCA 7 កីឡាករកម្ពុជា ចំនួន២រូប ទទួលបានចំណាត់ថ្នាក់លេខ ១ និងលេខ ៣ ក្នុងចំណោម កីឡាករ៣រូប។ប្រភេទវិញ្ញាសា ILCA 6 កីឡាករកម្ពុជា ចំនួន២រូប ទទួលបានចំណាត់ថ្នាក់លេខ ៤ និងលេខ ៥ក្នុងចំណោម កីឡាករ ៥រូប ។

ប្រភេទវិញ្ញាសា RS:One កីឡាករកម្ពុជា ចំនួន3 រូប ទទួលបានចំណាត់ថ្នាក់លេខ ១ លេខ២ និងលេខ ៣ ក្នុងចំណោម កីឡាករ ៥រូបប្រភេទវិញ្ញាសា Techno 293 កីឡាករកម្ពុជា ចំនួន5 រូប ទទួលបានចំណាត់ថ្នាក់លេខ ១ និងលេខ ៣ ក្នុងចំណោម កីឡាករ 8 រូបចំពោះវិញ្ញាសា ILCA 4 កម្ពុជាមិនបានបញ្ជូនកីឡាចូលរួមនោះទេ។តាមការគ្រោងទុកការប្រកួតនឹងបញ្ចប់នៅថ្ងៃទី១៧ធ្នូ ។

ដំបូងឡើយមានដំបូងឡើយមានប្រទេសចំនួន១០ប្រកាសថានឹងចូលរួម តែដោយសារ នៃជំងឺរាតត្បាតជាសកលកូវីដ-១៩ បានធ្វើឲ្យពួកគេខកខានទៅវិញ បន្ទាប់ពីការលុបចោលជើងហោះហើរមកកម្ពុជា។
លោក Chan Khun Sing Joseph អ្នកគ្រប់គ្រងគណៈកម្មការប្រកួត និងជាតំណាងប្រទេសសហម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតទូកក្ដោងនេះ បាន ចាត់ទុកជាសញ្ញាដ៏ល្អ សម្រាប់ការអភិវឌ្ឍវិស័យកីឡាទូកក្ដោងកម្ពុជា ឈានឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកួតកីឡាអូឡាំពិក យុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងសារស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទាំង ៣ប្រទេស រួមមានកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដែលបានចូលរួមការប្រកួតផ្ទាល់ នៅខេត្តព្រះសីហនុ ពិសេសឯកឧត្តម បានថ្លែងអំណរគុណ រាជរដ្ឋាភិបាល ដែលបានគាំទ្រ និងអនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះឡើង ដើម្បីជាការធ្វើតេស្ដទីលាន និងវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ជាប្រវត្តិសាស្ដ្រ លើកដំបូងនៅកម្ពុជា។

ក្នុងនាមអាជ្ញាធរឯកឧត្តម គួច ចំរើន បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ចំពោះគណៈកម្មការរៀបចំការប្រកួត ដែលបានជ្រើសរើសខេត្តព្រះសីហនុ រៀបចំព្រឹត្តិការណ៍ប្រចាំតំបន់នេះ ពិសេសការកំណត់ទីតាំងនេះ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ តាមរយៈនេះ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមបានប្ដេជ្ញាគាំទ្រ លើកទឹកចិត្ត និងសហការគ្រប់បែបយ៉ាង ទាំងសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសការទទួលបដិសណ្ឋារកិច្ច ដើម្បីជំរុញឲ្យព្រឹត្តិការណ៍នេះ ដំណើរការប្រកួតដោយរលូន និងទទួលបានជោគជ័យដ៏ល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង